ព័ត៌មានសិល្បៈ និងកម្សាន្ត

គង់ សុជាតិ និង ជា វិបុល បង្ហាញចំណងស្នេហ៍រឹងមាំ

ភ្នំពេញ: បើទោះបីជាខាងស្រី​អាយុ​បងខាងប្រុស​ជិត​មួយជួរក្តី ប៉ុន្តែស្នេហា​របស់ពួកគេ នៅតែរក្សាភាពផ្អែមល្អែម ដែលអាចនិយាយថា នេះជា​និស្ស័យស្នេហ៍ ដែ​លចារមកពីបុព្វេ ។​

កន្លងទៅថ្មីៗនេះ ដើម្បីបញ្ជាក់សារ​ជាថ្មីថា ថាចំណងស្នេហា របស់គេនៅតែរឹងមាំ នោះ ពិធីការិនី គង់ សុជាតិ និង លោក ជា​ វិបុល បានបង្ហាញរូបភាពផ្អែមល្អែម ជាច្រើនសន្លឹក មកកាន់ទស្សនិកជន ក្នុងដំណើរកម្សាន្ត ទៅកាន់ខេត្តសមុទ្រ​​តំបន់ កែប ​។

រូបភាពផ្អែមល្អែមនោះ បានភ្ជាប់មក ជាមួយនឹងសំណេរថា “មក​លំហែកាយ​នៅ​ខេត្ត​កែប​ជាមួយ​ក្រុម​គ្រួសារ​” ដែលធ្វើឲ្យអ្នកគាំទ្រ និងទស្សនិកជន មួយចំនួន បានបង្ហាញចំណាប់​អារម្មណ៍ សរសើរ និងច្រណែន ចំពោះ​ចំណងស្នេហា ដ៏ផ្អែមល្អែម មួយនេះ មិនចាញ់ស្នេហា គ្រាដំបូងវ័យ ១៨​ឆ្នាំឡើយ​៕​

Kong Socheat (1)

Kong Socheat (2)

មតិយោបល់