ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

កូនស្រីប្រធានាធិបតីអាមេរិក លោក អូបាម៉ាមានការងារក្រៅម៉ោងជាអ្នករត់តុនៅភោជនីយដ្ឋានអាហារសមុទ្រ

អាមេរិក: ពិតជាគួរឲ្យភ្ញាក់ផ្អើលដែល Sasha Obama អាយុ ១៥ឆ្នាំ ត្រូវជាកូនស្រីពៅរបស់ប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ាបានធ្វើការងារក្រៅម៉ោង អំទ្បុងពេលវិស្សមកាលរដូវក្តៅ ដែលនាងបម្រើការនោះគឺ លើកម្ហូបឲ្យអតិថិជននៅភោជនីយដ្ឋានអាហារសមុទ្រ នៅរដ្ឋ Massachusetts សហរដ្ឋអាមេរិក។ នេះបើយោងតាមរយ: សារព័ត៌មាន theaustralian ចេញផ្សាយនៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៦។

ភោជនីយដ្ឋានដែល Sasha កំពុងតែបម្រើការនោះ មានឈ្មោះថា Nancy’s ហើយក្នុងនោះ នាងត្រូវបានរៀនសូត្រពីសេវាកម្មនៅក្រុមហ៊ុន ទាំងការគិតលុយ ការរៀបចំតុសម្រាប់ភ្ញៀវ និងត្រៀមអាហារមុនពេលបើកដំណើការហាង។

ទាក់ទងនឹងសកម្មភាពនេះ សេតវិមានអាមេរិក មិនបានធ្វើអត្ថាធិប្បាយអ្វីឡើយ។ ប៉ុន្តែកន្លងមក ស្ត្រីទីមួយអាមេរិក លោកស្រី Michelle Obama ធា្លប់បាននិយាយថា «លោកស្រី និងលោកអូបាម៉ា មិនបានដាក់កំហិតដល់កូនស្រីទាំងពីរទេ ហើយលោកស្រី បានព្យាយាមឲ្យកូនៗរស់តាមបែបសាមញ្ញ ដែលអាចធ្វើទៅបាន»៕

a8fc0ef7e5afd7d2b5d01cee365df01e

មតិយោបល់