ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

វៀតណាមកាត់ទោសប្រហារជីវិត មនុស្ស១១នាក់ពីបទ ជួញដូរគ្រឿងញៀនខ្នាតធំ

វៀតណាម: តុលាការមួយនៅនៅក្នុងខេត្ត Lang Son ជាប់ព្រុំដែនចិន ភាគខាងជើងរបស់ប្រទេសវៀតណាម នៅថ្ងៃអង្គារ បានផ្តន្ទាទោសប្រហារជីវិត មនុស្ស ១១ នាក់ ដែលបានរត់ពន្ធគ្រឿងញៀន ហេរ៉ូអ៊ីន២៨០,២៤ គីឡូក្រាម ទៅប្រទេសចិនពីឆ្នាំ ២០១៣ ដល់ឆ្នាំ ២០១៤។នេះបើយោងតាមសារព័ត៌មានស៊ីនហួចុះផ្សាយនៅថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០១៦។

យោងតាមរបាយការណ៍របស់សាព័ត៌មាន Bao Giao Thong ថា មានជនជាប់ចោទពីរនាក់ផ្សេងទៀតនៅក្នុងក្រុមនេះត្រូវបានកាត់ទោសជាប់គុកមួយជីវិតផងដែរ។យោងតាមដីការបណ្តុះអាស្នន ក្រុមអ្នករត់ពន្ធគ្រឿងញៀណ១៩នាក់ ត្រូវទទួលខុសត្រូវចំពោះ ការជួញដូរថ្នាំញៀណពីខេត្តភាគខាងជើងនៃប្រទេសវៀតណាមទៅប្រទេសចិនដែលមានតម្លៃ ៤៤៨.៤៣០ដុល្លារអាមេរិក នៅក្នុងកំឡងពេល២ឆ្នាំ៕

vietnam_2796898b

មតិយោបល់