ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត ព្រឹត្តិការណ៍ សំខាន់ៗ

សំ ប៉ូលីដា សារភាពថា ប្ដីវាយ តែមិនចង់លែង (វិដេអូ)

ភ្នំពេញ: បើទោះជាអ្នកនាង សំ ប៉ូលីដា បានអះអាងថា ស្វាមីរបស់ខ្លួន គឺលោក ស្វាយ ស៊ីសុថា ហៅ ខ្យា មិនមែនជាអ្នកប្រើអំពើហិង្សានោះ វីដេអូខ្លី ត្រូវបានចែកចាយគួរឲ្យភ្ញាក់ផ្អើល ដែលបង្ហាញថា របួសដែលបានកើតមាន គឺពិតជាស្វាមីជាអ្នកបង្កមែន ប៉ុន្តែមកពីអ្នកនាងអាណិតកូនមិនចង់លែង ទើបប្រឹងកាឡៃរឿង។ អ៊ីចឹងហើយ ទើបអ្វីដែលនាងផ្ដល់សម្ភាសន៍ក្រោយពេលភ្ញាក់ផ្អើល ធ្វើឲ្យមនុស្សមួយចំនួនអាណិតផង រិះគន់ផង។

អ្នកនាងបានបញ្ជាក់មួយថ្ងៃក្រោយកើតហេតុ ដែលត្រូវថតបានដោយអ្នកជិតខាង។ បើទោះជាវីដេអូនោះ មិនបញ្ជាក់ថា ជាទង្វើបស់ស្វាមីក្នុងយប់កើតហេតុ កាលពីថ្ងៃទី៣ ខែសីហា ក៏គេអាចនិយាយបានថា ស្នាមរបួសរបស់អ្នកនាងពេលនេះ គឺស្នាដៃរបស់ស្វាមី១០០ភាគរយ ដោយសារតែស្នាមរបួសបាក់ជើង រយះខ្ទង់ច្រមុះ និងជាំមួយចំហៀងមុខ មិនត្រូវបានគេជឿថា កើតចេញពីហេតុការណ៍ធ្លាក់ពីលើគ្រែរួចទៅហើយ។ អ្នកនាងនិយាយថា ស្វាមីរបស់ខ្លួនជាមន្ត្រីកងរាជអាវុធហត្ថ ពាក់ស័ក្តិ៤ និងជាអ្នកប្រើប្រាស់អំពើហិង្សាចំពោះខ្លួន តាំងពីអ្នកនាងមានកូនជាមួយទី១ និងទី២ ចុងក្រោយ។

អ្នកនាងបន្ថែមថា លោក ស្វាយ ស៊ីសុថា ហៅ ខ្យា គឺជាបុគ្គលខ្មោចចេញខ្មោចចូល ដោយតែងប្រើប្រាស់អំពើហិង្សាគ្រប់ពេលមិនថា អ្នកនាងសរសៃខ្ចីនោះឡើយ។ អ្នកនាងនិយាយថា សកម្មភាពវាយតប់នេះ គឺវាយតាំងពីអ្នកនាងកើតកូនបាន២ថ្ងៃ និងជាពិសេសនៅពេលដែលលោកមានស្រី និងចាញ់អាប៉ោង។ ជាក់ស្ដែង ក្រោយពេលមានការប្ដឹងប៉ូលិសម្ដងៗ គឺប៉ូលិសព្រែកឫស្សី ហាក់មិនបានអើពើនោះផង។

អ្នកនាង សំ ប៉ូលីដា ថា លោក ស្វាយ ស៊ីសុថា មានទម្លាប់វាយតប់មិនសូវលោះពេលនោះទេ ប៉ុន្តែអ្នកនាងនៅតែមិនចង់លែងលះនោះឡើយ ដោយសារតែអ្នកនាងមានកូនដល់ទៅ៤ ដែលមិនចង់ឲ្យកូនកំព្រាឪពុក។

អ្នកនាងក៏ទទូចឲ្យសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ដែលបានផ្សំផ្គុំឲ្យអ្នកនាងបានការជាមួយមន្ត្រីកងរាជអាវុធហត្ថម្នាក់នេះ ធ្វើការដោះស្រាយចំពោះករណីហិង្សាដែលបានកើតឡើងលើរូបអ្នកនាង ដោយសារតែស្វាមីរបស់អ្នកនាង គឺជាមនុស្សឃោឃៅ ដោយអ្នកនាងចោទថា ជាមន្ត្រីពាក់ស័ក្ដិ៤ តែបានធ្វើបានអ្នកនាងដែលជានារីទន់ខ្សោយ៕

photo_2016-08-13_06-57-33

photo_2016-08-13_06-57-35

photo_2016-08-13_06-57-37

photo_2016-08-13_06-58-28

Sompo lida (1)

Sompo lida (2)

Sompo lida (3)

Sompo lida (4)

Sompo lida (5)

មតិយោបល់