ព័ត៌មានសុខភាព

វិធានការសម្រកទម្ងន់ ដែលអ្នករាល់គ្នានឹកស្មានមិនដល់

នៅពេលដែលនិយាយដល់ការសម្រក់ទម្ងន់ មនុស្សភាគច្រើនតែងតែទៅកន្លែងហាត់ប្រាណ ឬតមអាហារ… ប៉ុន្តែអ្នកទាំងនោះមិនទាន់ដឹងថា ការរួមភេទក៏អាចសម្រកទម្ងន់យ៉ាងមានប្រសិទ្ធិភាពដែរ។

ពិតណាស់ ការរួមភេទប្រៀបដូចជាគ្រឿងទេសមិនអាចខ្វះបានសម្រាប់សេចក្តីស្នេហា។ ការប្រព្រឹត្តសកម្មភាពផ្លូវភេទទៀងទាត់ មិនត្រឹមតែ​ជួយ​បន្ធូរបន្ថយ​ផ្លូវចិត្តនោះទេ សូម្បីតែជាតិខ្លាញ់ក៏កាត់បន្ថយដូចគ្នា។

ការបញ្ចេញអ័រម៉ូន អុកស៊ីតូស៊ីន នៅក្នុងរាងកាយ អាចជួយកាត់បន្ថយចំណង់អាហារ ជាពិសេសការឃ្លានជាតិស្ករ។
បើយោងតាមការសិក្សាដោយសាកលវិទ្យាល័យ York study English បានបង្ហាញថា អុកស៊ីតូស៊ីន អាចជួយកំណត់ការស្រេកឃ្លាននៃអាហារសម្រន់បាន។

អ្នកវិទ្យាសាស្ត្របានឲ្យដឹងទៀតថា ការបញ្ចេញអ័រម៉ូន អុកស៊ីតូស៊ីន ពីរាងកាយនៅពេល (រួមភេទ) អាចជួយឲ្យអ្នកសម្រាកបានស្រួល និងមានអារម្មណ៍រ៉ូមែនទិច។ ប៉ុន្តែអ្នកស្រាវជ្រាវចង់ដឹងថា តើអុកស៊ីតូស៊ីន អាចជះឥទ្ធិពលដល់ការស្រេកឃ្លានអាហារសម្រន់ដោយរបៀបណា?
ដូច្នេះពួកគេបានធ្វើការស្ទង់មតិមួយទៅលើមនុស្សដែលមានវ័យចាប់ពី ២៧ ទៅ ៥០ឆ្នាំ (ជាមួយសកម្មភាពផ្លូវភេទ និងការញៀនអាហារសម្រន់) លើទម្លាប់នៃការញ៉ាំ និងអត្រានៃអុកស៊ីតូស៊ីន ក្នុងឈាម។

ក្រុមអ្នកស្រាវជ្រាវបានធ្វើការវិភាគទៅលើ DNA នៃអ្នកដែលបានចូលរួម និងសកម្មភាពរបស់អ្នកដែលទទួល អុកស៊ីតូស៊ីន។ ពួកគេបានរកឃើញថា មានការផ្លាស់ប្តូរមួយចំនួននៃកម្រិតទទួលទានអាហារសម្រន់ និងអាហារ។ មនុស្សម្នាក់មានប្រតិកម្មខុសៗគ្នា ដោយអាស្រ័យទៅលើហ្សែន ដែលមានវត្តមាន អុកស៊ីតូស៊ីន នៅក្នុងឈាម។

លើសពីនេះទៅទៀត អ្នកស្រាវជ្រាវបានបង្ហាញថា ការកើនឡើងនៃអ័រម៉ូន អុកស៊ីតូស៊ីន បានកាត់បន្ថយការស្រេកឃ្លានជាពិសេស (ការជម្រុញផ្លូវភេទ)។

តាមរយៈការថើប, បបោសអង្អែល, ថ្នាក់ថ្នម… មិនត្រឹមតែបង្កើនសេចក្តីសុខ, សុភមង្គល ប៉ុណ្ណោះទេ ថែមទាំងអាចសម្រក់ទម្ងន់ជួយឲ្យរាងកាយរបស់អ្នកស្រស់ស្អាតថែមទៀត៕

making love loss weight

មតិយោបល់