ព័ត៌មានជាតិ

ព្រះសង្ឃសេពគ្រឿងស្រវឹងបើករថយន្ត Highlander បុករះម៉ូតូ២គ្រឿងរបួស២នាក់

-ជួន ណារិន ៖ រង់ចាំធម្មការមក នឹងចាត់ការព្រះសង្ឃតាមក្រោយ

ព្រះសីហនុ: គិតត្រឹមម៉ោង៩យប់នេះ ព្រះសង្ឃមួយអង្គ ដែលសមត្ថកិច្ចអះអាងថា បង្កគ្រោះថ្នាក់ចរាចរ ដោយបើករថយន្តបុកគេឲ្យរបួសនៅក្រុងព្រះសីហនុ មិនទាន់មានដំណោះស្រាយនៅឡើយទេ ដោយសមត្ថកិច្ចរង់ចាំធម្មការជាអ្នកសម្រេច។

ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន បានប្រាប់ Post New ថា ពេលនេះសមត្ថកិច្ចបានឃាត់ព្រះសង្ឃមួយអង្គហើយ ដោយបញ្ជូនទៅការិយាល័យចរាចរណ៍ផ្លូវគោក។

លោក ជូន ណារិន បានបញ្ជាក់ថា «ពេលនេះយើងរង់ចាំធម្មការថា តើត្រូវចាត់ការបែបណា ហើយយើងក៏បានបញ្ជូនសង្ឃអង្គនេះទៅការិយាល័យចរាចរណ៍ផងដែរ»

បើតាមលោកស្នងការនៅយប់ថ្ងៃច័ន្ទនេះ មានព្រះសង្ឃមួយអង្គ បើករថយន្ត Highlander មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2Z-7137 សង្ស័យបើកចេញពីកំពង់ស្ពឺទៅព្រះសីហនុរួចក៏បុកម៉ូតូ២គ្រឿង នៅតាមបណ្តោយផ្លូវឯករាជ្យម្តុំស្ពានអូរសំអាត សង្កាត់លេខ៣ ក្រុងព្រះសីហនុ បណ្តាលឲ្យបុរស២នាក់ ភាគីខាងម៉ូតូរងរបួស៕

photo_2016-08-22_22-12-26

photo_2016-08-22_22-12-30

photo_2016-08-22_22-12-33

photo_2016-08-22_22-12-36

មតិយោបល់