បន្ទាប់ពីវត្តមានផ្សារទំនើបខ្នាតយក្ស Aeon Mall បានទទួលជោគជ័យនៅលើទីផ្សារ ក្រុមហ៊ុនផ្សារទំនើប Aeon Mall ដ៏ធំសម្បើមមួយនេះបានផ្តើមគម្រោងសាងសង់ផ្សារទំនើប AEON MALL 2 ដែលមានទីតាំងនៅខាងលិចរាជធានីភ្នំពេញ ជាប់ទីក្រុងរណបខេមកូ ស៊ីធី ដែលគ្រោងបញ្ចប់នៅឆ្នាំ ២០១៨ ខាងមុខ។
តាមរយៈបទសំភាសជាមួយលោក សន សៀប អគ្គនាយកក្រុមហ៊ុន Key Real Estate បានលើកឡើងផងដែរថា រាល់គម្រោងទាំងអស់គឺសុទ្ធតែមានការចូលរួមសម្រាប់អភិវឌ្ឍដល់វិស័យអចលនទ្រព្យ ក៏ដូចជាសេដ្ឋកិច្ចជាតិកម្ពុជាទាំងមូល ដែលនោះមានន័យថា ការចូលរួម អភិវឌ្ឍអចលនទ្រព្យកាន់តែច្រើនតំបន់នៅជុំវិញទីនោះក៏នឹងមានការអភិវឌ្ឍផងដែរ។ នៅពេលមានមនុស្សទៅរស់នៅច្រើននឹងធ្វើឲ្យចរន្តសេដ្ឋកិច្ចវិលជុំ ដ៏ដូចជាផ្តល់នៅសោភ័ណភាពនៅតំបន់នោះកាន់តែស្រស់ស្អាតថែមទៀត ដូច្នេះវត្តមានផ្សារទំនើបជាសញ្ញាមួយល្អក្នុងវិស័យអចលនទ្រព្យ។
យោងតាមរបាយការណ៍ CBRE តាមរយៈប្រសាសន៍របស់លោក ម៉ម សេរីបញ្ញា នាយកប្រតិបត្តិក្រុមហ៊ុន Easy Property Investment លើកឡើងថា វត្តមានរបស់ផ្សារទំនើប Aeon Mall 2 បានហុចផលប្រយោជន៍យ៉ាងខ្លាំងដល់វិស័យអចលនទ្រព្យ នៅតំបន់នោះ ដែលតម្លៃដីតាមបណ្តោយផ្លូវ ឧកញ៉ា ម៉ុង ឬទ្ធី កើនឡើងពីចន្លោះ ៦០០ ដុល្លារអាមេរិក ក្នង ១ ម៉ែត្រការ៉េដល់ ២០០០ ដុល្លារអាមេរិកក្នុង ១ ម៉ែត្រការ៉េ។
គួរបញ្ជាក់ផងដែរថា គម្រោងសាងសង់ផ្សារទំនើបហាក់កំពុងមានសន្ទុះផងដែរនៅកម្ពុជា ជាក់ស្តែងដូចជា វត្តមានផ្សារទំនើបលំដាប់អន្តរជាតិ Parkson នៅជិតស្ពានអាកាសតិចណូ គ្រោងនឹងបញ្ចង់នៅអំឡុងឆ្នាំ ២០១៧នេះ, គម្រោងផ្សារទំនើប Olympia Plazaជាប់ពហុកីឡាដ្ឋានជាតិអូឡាំពិក នឹងថ្មីៗគម្រោងផ្សារទំនើប Makro ដែលជាផ្សារទំនើបធំបំផុតរបស់ថៃដែលឋិតនៅក្បែរផ្សារទំនើប AEON MALL 2 ផងដែរ៕
មតិយោបល់