អចលន​ទ្រព្យ

ដៃគូប្រកួតប្រជែងផ្សារទំនើបអន្តរជាតិ AEON Mall ត្រៀមបង្ហាញខ្លួននៅចុងឆ្នាំ ២០១៧ នេះហើយ

Phnom Penh Mega Mall ជាអគារពាណិជ្ជកម្មដ៏ធំមួយដែលមានទីតាំងនៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី

ដោយបានបង្កើតឡើងនូវផ្សារទំនើបលំដាប់អន្តរជាតិដ៏ធំមួយគឺ Parkson Mall ដែលត្រូវបានវិនិយោគដោយក្រុមហ៊ុន Hassan Cambodia Development និងក្រុមហ៊ុន CBRE។

លោក រ៉ូហ្វី សូស្មាន អ្នកគ្រប់គ្រងទូទៅក្រុមហ៊ុន Hassan Cambodia​​ Development បានមានប្រសាសន៍ថា “ Parkson ជាផ្សារទំនើបស្តង់ដារលំដាប់អន្តរជាតិ និងធំជាងគេបំផុតនៅកម្ពុជាសម្រាប់ឆ្នាំនេះ ហើយនាពេលអនាគតនឹងអាចមានផ្សារទំនើបដ៏ទៃទៀត ដែលអាចធ្វើធំជាងនេះ ហើយល្អជាងនេះបន្ថែមទៀត”

លោកបានបន្តថា ផ្សារទំនើបនេះមានទំនិញ ម៉ាក់យីហោរល្បីៗ កន្លែងកម្សាន្ត ភោជនីយដ្ឋាន ធនាគារ ក៏ដូចជាតំបន់ពាណិជ្ជកម្មជាច្រើនទៀត ហើយប្រសិនបើអាកាសធាតុអំណោយផលល្អទៅតាមអ្វីដែលគ្រោងទុក ផ្សារទំនើបមួយនេះនឹងបញ្ចប់នៅចុងឆ្នាំ ២០១៧ ខាងមុខនេះ។

អគារពាណិជ្ជកម្មមួយនេះត្រូវបានសាងសង់ឡើងលើផ្ទៃទំហំ ២២ ហិកតា ដែលមានកម្ពស់ ១១ ជាន់​ ហើយសំណង់នៃអគារត្រូវបានរចនាឡើងដោយមានរូបរាងជាសំបុកឃ្មុំ។

សូមបញ្ជាក់ដែរថា Parkson Mall គឺជាផ្សារទំនើបដែលធំជាងលំដាប់ទី ២ នៅកម្ពុជាបន្ទាប់ពី ផ្សារទំនើបអន្តរជាតិ AEON Mall៕

 

មតិយោបល់