អចលន​ទ្រព្យ

៥ចំណុច ក្នុងការទិញផ្ទះឲ្យបានល្អ

ការមានការងារឬមុខរបរមានចំណូលល្អ និង សុភមង្គលគ្រួសារជាកត្តាចំបងក្នុងការរៀបចំជីវិតឲ្យបានល្អប្រសើរ ។ ដើម្បីទទួលបានចំណុចទាំងនេះ គឺវាក៏កើតចេញពី ការសម្រេចបាននូវគោលដៅរយៈពេលខ្លីផងដែរ ដូចជាមានគេហដ្ឋាន និងយានជំនិះ ផ្ទាល់ខ្លួន និងសម្ភារៈផ្សេងៗទៀត ដោយត្រឹមត្រូវ និង មានប្រសិទ្ធភាពជាជោគជ័យបឋមមួយដែរ។

យើងសូមលើកយកវិធី៥ យ៉ាងក្នុងការទិញផ្ទះឲ្យបានត្រឹមត្រូវ ៖

១. ការដឹងពីការអនុម័តឥណទានមុនទិញ ៖ ប្រសិនបើមានលុយមិនគ្រប់ តើធនគារ និងអនុម័តឥណទានជួនលោកអ្នកដែរឬទេ ហើយប្រសិនបើអនុម័តតើចំនួនប៉ុន្មាន។ ហើយការចំណាយសមស្របក្នុងការទិញផ្ទះមិនគួរលើសពី៥ ដងនៃ ប្រាក់ចំណូលប្រចាំឆ្នាំរបស់លោកអ្នកឡើយ។

២. ទីតាំងសមប្រកប ៖ តើទីតាំងផ្ទះមានផ្សារ សាលារៀន កន្លែងហាត់ប្រាណ ហើយឆ្ងាយពីបងប្អូន និងកន្លែងធ្វើការដែរឬទេ។

៣.ការត្រួតពិនិត្យផ្ទះ ៖ តើផ្ទះចាស់ឬថ្មី ហើយមានអ្វី ដែលអាចនឹងខូចដែរឬអត់ ដូចជាប្រពន្ធ័ទឹកភ្លើង និង ដំបូល។ ហើយការពឹងអ្នកឯកទេស អាចជួយសម្រួលដល់លោកអ្នកច្រើន និង ការពារកុំឲ្យមានបញ្ហាពេលក្រោយ។

៤.ការស្រាវជ្រាវពត័មានមុនពេលទិញ៖ លោកអ្នកអាចប្រើប្រាស់ភ្នាក់ងារអចលនទ្រព្យឲ្យជួយស្វែងរក និងវាយតម្លៃ ដើម្បីដឹងថាតើផ្ទះដែលស្វែងរកនេោះ មានលក្ខខណ្ឌសមប្រកបសម្រាប់លោកអ្នក។

៥.ចំណាយផ្សេងៗ ៖ តើមានការចំណាយបន្ថែម អ្វីខ្លះអាចកើតមានឡើង? ដូចជាការជួសជុល សេវាេមធាវី ការផ្ទេរកម្មសិទ្ធិ។

មតិយោបល់