អតីតខ្សែប្រយុទ្ធឆ្នើមជម្រើសជាតិអ៊ីតាលី Mario Balotelli បានផ្ញើសារលាអ្នកគាំទ្ររបស់ក្រុម Nice ហើយ បន្ទាប់ពីកីឡាករស្បែកខ្មៅរូបនេះ សម្រេចចិត្តចាកចេញពីបារាំងនៅរដូវកាលក្រោយនេះ។
បើតាម Telegram ដែលខ្សែប្រយុទ្ធអ៊ីតាលី Mario Balotelli បានសរសេរនាពេលកន្លងមកនេះ បានឲ្យដឹងថា រូបគេនឹងចាកចេញពីក្រុម Nice ត្រឡប់មកកាន់អ៊ីតាលីវិញ។ ក្នុងសារតាម Telegram នោះដែរ Balotelli បានសរសេរថា៖ ខ្ញុំពិតជាអរគុណខ្លាំងណាស់ចំពោះអ្នកគាំទ្រនៅទីនោះ ក៍ដូចជាក្លិបទាំងមូល ដែលបានគោរព និងស្រលាញ់រូបខ្ញុំ, ខ្ញុំពិតជាចូលចិត្តទីនេះយ៉ាងខ្លាំង ព្រោះថាមានអ្នកគាំទ្រ និងក្លិបតែងផ្តល់កម្លាំងចិត្តឲ្តខ្ញុំ, តែខ្ញុំមិនអាចបន្តនៅទីនេះបានទៀតឡើយ ខ្ញុំចង់វិលទៅប្រទេសកំណើតវិញ។
ជាការពិតណាស់ Balotelli កំពុងតែទទួលបានការចាប់អារម្មណ៍ពីសំណាក់ក្លិបធំៗនៅអ៊ីតាលី មានទាំង Inter Milan, AC Milan និង Roma សុទ្ធប្រជែងគ្នាចង់បាន ខណនៅអង់គ្លេសឯណោះវិញ Liverpool ក៍បង្ហាញចេទនា ចង់បានខ្សែប្រយុទ្ធអ៊ីតាលីរូបនេះផងដែរ។
មតិយោបល់