លោក Fidel Castro Rúz អតីតប្រធានាធិបតីគុយបា ចន្លោះឆ្នាំ១៩៧៦ ដល់ឆ្នាំ២០០៨ បានទទួលមរណភាពហើយ កាលពីល្ងាចថ្ងៃទី២៥ ខែវិច្ឋិកា ឆ្នាំ២០១៦។ លោកជាអ្នកត្រួសត្រាយឲ្យមានសាលាអប់រំកាយនិងកីឡាមួយដ៏ល្បី ដែលផ្តល់អាហារូបករណ៍ដល់និស្សិតទូទាំងពិភពលោក ក្នុងនោះមានកម្ពុជាផងដែរ។
ស្ថាបនិកសាលា International School of Physical Education and Sports រូបនេះ បានកើតនៅឆ្នាំ១៩២៦ ហើយបានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីគុយបានៅឆ្នាំ១៩៥៦។ លោកជាអ្នកត្រួសត្រាយផ្លូវក្នុងការបង្កើតសាលាកីឡាខាងលើ ដោយផ្តោតសំខាន់លើការបណ្តុះបណ្តាលធនធានជំនាន់ក្រោយ។ មេដឹកនាំឆ្នើមរូបនេះ បានផ្តល់អាហារូបករណ៍ដល់និស្សិតជាង៦០ប្រទេសឲ្យទៅសិក្សាដោយឥតគិតថ្លៃ ក្នុងនោះមានកម្ពុជាផងដែរ។
តាមការបញ្ជាក់ពីអតីតសិស្សកម្ពុជាបានប្រាប់ថា មាននិស្សិតដែនដីអង្គររាប់រយនាក់ បានទៅបំពេញវិជ្ជានៅទីនោះ ហើយបច្ចុប្បន្នបានវិវត្តខ្លួនទៅជាគ្រូជំនាញ និងថ្នាក់ដឹកនាំកីឡាសំខាន់ក្នុងជួររដ្ឋាភិបាលកម្ពុជា។
មតិយោបល់