ព័ត៌មានកីឡា

PSG ​ទាក់ទង​ឪពុក Messi ​ដើម្បី​និយាយ​រឿង​តម្លៃ​ខ្លួន​ផ្ទេរ​ចេញ​ពី Barcelona

ក្លឹប PSG បានបញ្ជូនប្រធានផ្នែករបស់គេ Patrick Kluivert ឱ្យទៅចរចាផ្ទាល់ជាមួយឪពុករបស់ Lionel Messi ដែលមានមុខងារជាភ្នាក់ងារផងនោះ ក្នុងគោលបំណងសើបសួរតម្លៃខ្លួនពេលផ្ទេរចេញពី Barcelona ។

ក្រោយពីមិនព្រមបន្តកុងត្រាថ្មីជាមួយក្រុមអ្នកមានបុណ្យ Messi ត្រូវបានក្លឹបជាច្រើនមើលឃើញ ហើយចង់បានរូបគេទៅលេងឱ្យនៅរដូវកាលក្រោយនេះ ឬពេលអស់កុងត្រានៅឆ្នាំ២០១៨ខាងមុខ។ ក្នុងនោះដែរ PSG ក្លឹបអ្នកមាននៅបារាំង ក៏មានឈ្មោះក្នុងបញ្ជីអ្នកចង់បានដែរ ដោយពួកគេបានបញ្ជូន Kluivert អតីតកីឡាករ Barca ផ្ទាល់ទៅចចារតែម្ដង។

ដោយការជួបចរចានោះនឹងកើតមានឡើង នៅពេលប្រកួត El Clasico ពោលគឺក្រោយពេលប្រកួតចប់ ខណៈដែលលោក Jorge ឪពុករបស់ Messi ក៏មកមើលការប្រកួតមួយនេះដែរ។ សូមបញ្ជាក់ថា Messi បានទាមទារកុងត្រាថ្មីជាមួយ Barcelona ក្នុងតម្លៃខ្លួនថ្មីដល់ទៅ ៨២៥ ០០០ផោនឯណោះក្នុងមួយសប្ដាហ៍ ដើម្បីឱ្យលើលប្រាក់ឈ្នួល Cristiano Ronaldo ។

maxresdefault-3

មតិយោបល់