ព័ត៌មានកីឡា

លោក ប្រាក់ សុវណ្ណរ៉ា នៅតែស្តាយអតីតប្រធានក្រុមគិរីវង់ រៀម ស៊ឹង

គ្រូបង្គោលក្លឹបបឹងកេតអង្គរលោក ប្រាក់ សុវណ្ណរ៉ា បានបង្ហើបក្តីសោកស្តាយដែលខ្សែកាពារកម្ពុជាក្រោម រៀម ស៊ឹង ធ្លាប់លេងនៅក្លឹបគិរីវង់សុខសែនជ័យបានប្តូរទៅលេងឲ្យក្រុមជើងឯករងលីគកំពូលវៀតណាម Hải Phòng ។ ការរម្លេចក្តីខកចិត្តធ្វើឡើង ក្រោយពេលលោកជួបកីឡាកររូបនេះក្នុងពេលពិសារអាហារវាងក្រុមលេងពាន BTV CUP ។

លោក ប្រាក់ សុវណ្ណរ៉ា បានរម្លឹកថា រៀម ស៊ឹង ធ្លាប់ត្រូវបានលោកកោះហៅឲ្យលេងតំណាងជាតិម្តងហើយ កាលពីលោកកាន់តំណែងគ្រូបង្គោលក្រុម Cambodian All Stars ប៉ុន្តែគេពុំបានចូលរួមដោយសារធុរ:ផ្ទាល់ខ្លួន។ លោកបន្ថែមថា កីឡាករជាប់ឈាមជ័រជាខ្មែររូបនេះ មានសមត្ថភាពគ្រប់គ្រាន់នឹងលេងឲ្យជម្រើសជាតិបាន ប៉ុន្តែបច្ចុប្បន្នអ្វីៗត្រូវរលាយដោយសាររូបគេបានចាកចេញពីពិភពបាល់ទាត់ខ្មែរទៅហើយ។

titdina-svayreing

 ( រៀម ស៊ឹង កាលនៅលេងឲ្យគិរីវង់សុខសែនជ័យ )

អ្វីដែលគួរឲ្យស្តាយជាងនេះទៀតគឺ ក្រោយពីគិរីវង់សុខសែនជ័យដកខ្លួនពីលីគកំពូលកម្ពុជា មានក្លឹបធំមួយបានទាក់ទងគេ ប៉ុន្តែពុំបានព្រោះកូនខ្មែរក្រោមរូបនេះបានចុះកុងត្រាលេងនៅក្លឹប Dong Thap របស់វៀតណាមទៅហើយ មុនប្តូរមក Hải Phòng ។

ប្រសាសន៍ចុងក្រោយ គ្រូកម្រិត Pro License មានតែរំពឹងថា គេនឹងត្រឡប់មកកម្ពុជាវិញ ហើយនឹងក្លាយជាធនធានដ៏សំខាន់សម្រាប់ជម្រើសជាតិ។

មតិយោបល់