
ប្រសិនបើ IPhone របស់ប្រិយមិត្តមិនបានជួបបញ្ហា រលត់ដោយមិនដឹងខ្លួននោះទេ នេះជាសំណាងមួយរបស់ប្រិយមិត្ត គឺថាអ្នកប្រហែលជាមិនទាន់ស្ថិតដល់ដំណាក់កាលចុងក្រោយនៃអាយុកាលរបស់ថ្មទូរស័ព្ទនោះទេ។ ប៉ុន្តែវាមិនមានន័យថា លោកអ្នកកំពុងទទួលបានផលល្អពីថាមពលថ្មទូរស័ព្ទដៃអ្នកនោះទេ។
ប្រសិនបើប្រិយមិត្តមានអារម្មណ៍ថា ការសាកថ្មពេលខ្លះចូលលឿន ហើយពេលខ្លះចំណាយពេលយូរទើបអាចសាកថ្មចូលពេញ ពេលនេះពួកយើងបានចងក្រងជាវិធីសាស្រ្តមួយចំនួន ដើម្បីបង្កើនគុណភាពនៃការសាកថ្ម និងរបៀបប្រើប្រាស់ថាមពលថ្មឲ្យបានយូរអង្វែងជាងមុន។
វិធីទី១៖ សូមកុំសាកថ្ម ឬបញ្ចូលថ្មទូរសព្ទដោយប្រើប្រាស់រន្ធ USB តាមរយៈកុំព្យូទ័រ។ ប្រសិនបើប្រិយមិត្តសាកថ្មទូរសព្ទ iPhone ឬ iPad តាមរយៈកុំព្យូទ័រ ឬសាកតាមរយៈឧបករណ៍ខាងក្រៅដូចជា Power Bank វានឹងបង្កឲ្យសុខភាពថ្មទូរសព្ទដៃរបស់យើងធ្លាក់ចុះ ហើយការប្រើប្រាស់នឹងមានរយៈពេលខ្លីទៅៗ។

វិធីទី២៖ ចូរប្រិយមិត្តទាំងឡាយកុំព្យាយាមសាកថ្ម ដោយប្រើប្រាស់ឆ្នាំងសាកផ្សេងៗគ្នា (ដូរឆ្នាំងសាកញឹកញាប់ ឬសាកថ្មដោយប្រើប្រាស់ឧបករណ៍ឆ្នាំងសាកគ្មានប្រភពច្បាស់លាស់)។

វិធីទី៣៖ ចូរប្រិយមិត្តធ្វើការដោះ Case (សំបក) iPhone ឬ iPad ចេញក្នុងកំឡុងពេលសាកថ្ម វាអាចរាំងស្ទះការភាយកម្តៅថ្មចេញ នឹងបណ្តាលឲ្យទូរសព្ទឡើងកម្តៅខ្លាំង ហើយការសាកថ្មនឹងបង្កើនរយៈពេលសាកយូរ ដោយក្រុមហ៊ុន Apple បានបញ្ជាក់ប្រាប់ថា ចូរប្រើប្រាស់ផលិតផល iPhone ឬ iPad ស្ថិតនៅទីតាំងដែលមានសីតុណ្ហភាពត្រជាក់ល្មម។

វិធីទី៤៖ ក្នុងកំឡុងពេលសាកថ្ម សូមប្រិយមិត្តព្យាយាមអត់ធ្មត់ផ្អាកការប្រើប្រាស់ ហើយសូមធ្វើការបិទរាល់មុខងារទាំងឡាយដែលវាចំណាយថាមពលទោះយើងមិនបានបើកទូរសព្ទប្រើក៏ដោយ មុខងារទាំងនោះមានដូចជា៖ Location Service (GPS), Cellular Data (អ៊ិនធឺណិត), Bluetooth។ ហើយវិធីដ៏ល្អជាងនេះទៅទៀត សូមប្រិយមិត្តទាំងអស់គ្នាបើក Airplane Mode ដែលវានឹងធ្វើការបិទបណ្តាញទំនាក់ទំនងទូរសព្ទទាំងស្រុង រួមទាំងបិទមុខងារទាក់ទងដូចជា Location Service (GPS), Cellular Data (អ៊ិនធឺណិត), Bluetooth ព្រមគ្នាផងដែរ។
វីធីទី៥៖ ការសម្អាតទូរសព្ទវាជារឿងទូទៅសម្រាប់អ្នកដែលស្រលាញ់ទូរសព្ទដៃរបស់ខ្លួនទៅហើយ ចំពោះការសម្អាតពេលនេះមិនមែនគ្រាន់តែសម្បកក្រៅនោះទេ គឺយើងត្រូវធានាថារន្ធនីមួយៗមិនគួរឲ្យមានកម្ទេចធូលីមកជាប់នឹងទូរសព្ទយើងទេ ដូចនេះបើរន្ធសាកថ្មមានជាប់កម្ទេចធូលី វានឹងធ្វើការរាំងស្ទះការបញ្ជូនកម្លាំងថាមពលអគ្គិសនីចូលទៅក្នុងថ្មទូរសព្ទ៕

មតិយោបល់