បើតាមលោក Gianni Infantino ប្រធាន FIFA បានបញ្ជាក់ថាបច្ចុប្បន្ននេះក្រុមការងាររបស់លោកកំពុងតែពិភាក្សារឿងផ្លាស់ប្ដូរទម្រង់ប្រកួតនិងកម្មវិធីខ្លះៗនៅព្រឹត្តិការណ៍ FIFA World Cup ដោយអាចនឹងបន្ថែមក្រុមខ្លះ។
ដោយការបន្ថែមនោះ អាចប្ដូរពី៣២ក្រុមដូចរាល់ដង ទៅជា៤៨ក្រុមវិញ ដើម្បីឱ្យការប្រកួតមានរយៈពេលយូរបន្តិច។ ខណៈដែលការបែងចែកពូលវិញ គឺតម្រូវឱ្យមានរហូតដល់ទៅ១៦ពូល ដោយ១ពូល មានតែ៣ក្រុមប៉ុណ្ណោះ។ ដោយការបន្ថែមរហូតដល់១៦ក្រុមនេះ គឺដោយសារតែមើលឃើញថាសមត្ថភាពប្រទេសដទៃទៀត ក៏អាចចូលលេងក្នុងព្រឹត្តិការណ៍នេះបានដែរ ហើយប្រសិនបើពួកគេបានលេង ក៏រឹតតែធ្វើឱ្យកម្មវិធីកាន់តែជក់ចិត្តថែមទៀត។

ការសម្រេចយ៉ាងណានោះ នៅមិនទាន់ប្រាដក១០០%ទេ ប៉ុន្តែក្រុម FIFA នឹងត្រូវធ្វើការប្រជុំនៅទីក្រុង Zurich នាថ្ងៃទី៩ដល់១០ខែមករាឆ្នាំ២០១៧ខាងមុខនេះ។ ខណៈដែលការប្រកួតបែងចែកជា១៦ពូល ១ពូលមាន៣ក្រុមនោះទៀតសោត គឺក្នុងពូលទាំង១៦នោះ ក្រុមមានចំណាត់ថ្នាក់ទី១និងទី២ ត្រូវឡើងទៅវគ្គ៣២ក្រុមចុងក្រោយ ហើយដល់វគ្គ៣២ក្រុមចុងក្រោយនេះ គឺប្រើរូបមន្តចាស់ដដែលទៀត៕
មតិយោបល់