ព័ត៌មានកីឡា

Andersson៖ យើងមិនធ្វើឲ្យ Zlatan ខកបំណងឡើយ

គ្រូបង្វឹកក្រុមជម្រើសជាតិស៊ុយអ៊ែតលោក Janne Adersson បានឲ្យដឹងនៅក្រោយការប្រកួតជាមួយអ៊ីតាលី​ថា ក្រុមជម្រើសជាតិ នឹងមិនធ្វើឲ្យខ្សែប្រយុទ្ធវ័យ៣៦ឆ្នាំ Zlatan Ibrahimovic ខកបំណងឡើយ។

ក្រោយពីការប្រកួតជម្រុះជើងទី១ ក្រុមជម្រើសជាតិស៊ុយអ៊ែត បានយកឈ្នះក្រុមជើងឯក World Cup ៤សម័យកាល អ៊ីតាលី ដែលបានផ្តល់ក្តី​សង្ឃឹមមួយក្នុងការឡើងទៅកាន់វគ្គចែកពូល World Cup ២០១៧ នៅប្រទេសរុស្ស៊ី ។ យ៉ាងណាវិញ លោក Janne Andersson គ្រូបង្វឹកស៊ុយអ៊ែត បានឲ្យដឹងតាម ESPN reports ថា ស៊ុយអ៊ែត កំពុងតែត្រៀមខ្លួនបានយ៉ាងល្អ ក្នុងការឡើងទៅកាន់វគ្គបន្តទៀត។ លោកបានបន្ថែមទៀតថា យើងនឹងមិនឲ្យកំពូលខ្សែប្រយុទ្ធ ដ៍ឆ្នើមរបស់យើង​ Zlatan Ibrahimovic ខកបំណងឡើយ សម្រាប់ក្តីសុបិនរបស់តារាស៊ុតរូបនេះ ក្នុងការបង្ហាញខ្លួន ក្នុងព្រឹត្តិការណ៍ World Cup លើកចុងក្រោយក្នុងអាជីពរបស់គេ។

ជាការពិតណាស់ Zlatan Ibrahimovic បាននិយាយនៅមុនការប្រកួតរវាង​ស៊ុយអ៊ែត និងអ៊ីតាលី កន្លងមកថា រូបគេចង់ឲ្យស៊ុយអ៊ែត ឡើងទៅវគ្គចែកពូល World Cup ឆ្នាំក្រោយ ក្នុងឱកាសចុងក្រោយនៃអាជីពបាល់ទាត់របស់គេ។ ថ្វីបើ Zlatan មិនបានចូលរួមចំណែកជួយជម្រើសជាតិ ខណៈរូបគេមិនទាន់ជាពីរបួសទាំងស្រុងក៍ដោយ តែ Zlatan ចង់ឲ្យស៊ុយអ៊ែតឡើងទៅខ្លាំងណាស់។ យ៉ាងណាវិញ សម្រាប់លោក Andersson ហាក់នៅមានការព្រួយបារម្ភច្រើន ព្រោះថា ការប្រកួតក្រោយនេះ ស៊ុយអ៊ែត ត្រូវទៅលេងក្នុងទឹកដីរបស់​ ក្រុមខ្លាំងអ៊ីតាលីវិញ ស្របពេលដែលស៊ុយអ៊ែត មាន១គ្រាប់ក្នុងដៃស្រាប់។ ក៍ប៉ុន្តែ លោក Janne Andersson នៅតែបារម្ភព្រោះលោកដឹងយ៉ាងច្បាស់ថា អ៊ីតាលី មិនមែនជាក្រុមអន់ឡើយ ជាពិសេសតាំងពីលើដល់ក្រោម គឺអ៊ីតាលីល្អទាំងអស់។

យ៉ាងណាវិញ គ្រូបង្វឹកស៊ុយអ៊ែតរូបនេះ នៅតែជឿជាក់ថា លោកនឹងដឹកនាំជម្រើសជាតិស៊ុយអ៊ែត ឲ្យឡើងទៅកាន់វគ្គ​ចែកពូល World Cup ដើម្បីសម្រេចតាមក្តីបំណង របស់​ខ្សែប្រយុទ្ធកំពូលរបស់ជាតិ Zlatan Ibrahomivic ។

មតិយោបល់