James Rodriguez មួយរយៈមកនេះឃើញថាខំប្រឹងលេងខ្លាំងណាស់នៅ Real Madrid ដើម្បីបានជាប់ជាជម្រើស១១នាក់ដំបូងរបស់លោក Zinedine Zidane ហើយអាចបន្តអនាគតនៅអេស្ប៉ាញបានតទៅទៀត។
យ៉ាងណាមិញ ខ្សែបម្រើប្រយុទ្ធសញ្ជាតិកូឡុំប៊ីរូបនេះ នៅមិនទាន់ទាក់ចិត្តរបស់អ្នកចាត់ការសញ្ជាតិបារាំងបាននៅឡើយទេ ដោយរូបគេនៅតែត្រូវអង្គុយកៅអីបម្រុងដដែលនៅពេលកីឡាករផ្សេងៗមិនរបួស។ ដូច្នេះហើយ ថ្មីៗនេះ លោក Jorge Mendes ភ្នាក់ងារទីផ្សាររបស់គេ បានបង្ហើបថា James មានចិត្តចង់លេងនៅ Man Utd ជាជាងក្លឹបដទៃទៀត ដូចជា PSG , Chelsea និងក្លឹបនៅចិនជាដើម។
ភ្នាក់ងារខាងលើបានបញ្ជាក់ទៀតថា លោកនឹងទៅជួបជាមួយអនុប្រធានក្លឹបបិសាចក្រហមលោក Ed Woodward ផ្ទាល់តែម្ដង ដើម្បីនិយាយពីការផ្ទេរនេះ។ ដោយវាអាចនឹងកើតឡើងនៅខែនេះតែម្ដង៕
មតិយោបល់