រឿង Lionel Messi ចាកចេញពី FC Barcelona កាន់តែអាចទៅរួចមែនទែនហើយ ក្រោយពីនាយកប្រតិបត្តិក្លឹបលោក Oscar Grau បង្ហើបថាក្លឹបមិនអាចចំណាយច្រើនទៅតាមអ្វីដែលកីឡាកររូបនេះចង់បានឡើយ។
Messi ជាកីឡាករលេងឱ្យ Barcelona តាំងពីដើមមក ហើយជួយក្លឹបនេះឈ្នះពានរាប់សឹងតែមិនចង់អស់ថែមទៀតផង។ យ៉ាងណាមិញ មួយរយៈមកនេះមានរឿងមិនល្អជាច្រើនបានកើតឡើង ហើយកុងត្រារបស់ខ្សែប្រយុទ្ធរូបនេះក៏មិនទាន់មានការបន្ដអ្វីឡើយ ក្រោយពីវានឹងអស់នៅឆ្នាំ២០១៨ខាងមុខនេះហើយ។ ដោយឡែកអ្វីដែលកាន់តែពិសេសថែមទៀតនោះ កីឡាករសញ្ជាតិអាហ្សង់ទីនរូបនេះត្រូវបានគេដឹងថាចង់បានប្រាក់ឈ្នួលលើសគេលើលោក ទើបរូបគេព្រមបន្ដកុងត្រាថ្មីបាន។
ទាក់ទិននិងបញ្ហាកុងត្រានេះដែរ លោក Oscar Grau ប្រតិបត្តិក្លឹបបាននិយាយដូច្នេះថាលោកកំពុងតែពិបាកចិត្តមែនទែនចំពោះរឿងបន្ដកុងត្រាថ្មីឱ្យ Messi ។ ខណៈដែលក្លឹបមិនអាចចំណាយប្រាក់ដល់ទៅ ៧០ភាគរយនៃ Budget ដែលខ្លួនមានទៅលើប្រាក់ខែកីឡាករនោះទេ។
Messi បង្ហាញខ្លួនដំបូងឱ្យ Barcelona នៅឆ្នាំ២០០៤ ក្នុងវ័យ១៧ឆ្នាំ ខណៈដែលម្ចាស់ពាន Ballon d’Or ៥សម័យកាលរូបនេះរកបានជិតដល់៥០០គ្រាប់ហើយឱ្យក្លឹបអ្នកមានបុណ្យខាងលើ៕
មតិយោបល់