ព័ត៌មានកីឡា

Coutinho៖ ការមកកាន់ Barcelona គឺជាក្តីស្រម៉ៃរបស់ខ្ញុំ

បន្ទាប់ពីការផ្លាស់ជាផ្លូវការណ៍មកកាន់ក្រុម Barcelona ក្នុងតម្លៃ ១៤២លានផោន​ រួចមក ខ្សែបម្រើប្រយុទ្ធប្រេស៊ីល Philippe Coutinho បានបង្ហាញនូវអារម្មណ៍យ៉ាងរីករាយ​ក្នុងការផ្លាស់មកកាន់ទ្រនុំថ្មីនេះ។

ជាក់ស្តែងណាស់ បើតាម Twitter ផ្ទាល់របស់ Coutinho បានឲ្យដឹងថា កីឡាករប្រេស៊ីលរូបនេះ បានសម្រេចក្តីបំណងក្នុងការផ្លាស់មកកាន់ក្លិបក្នុងក្តីសុបិន​របស់គេ។ Coutinho បាននិយាយថា ” ការមកកាន់ទីនេះ គឺជាក្តីសុបិនដ៍ធំរបស់ខ្ញុំ, ខ្ញុំបានបរាជ័យម្តងរួចហើយ កាលពីរដូវក្តៅកន្លងមក តែពេលនេះអ្វីៗវាបានប្រែប្រួលហើយ ព្រោះថា ខ្ញុំបានមកកាន់ ទ្រនុំដ៍ប្រសើរសម្រាប់ខ្ញុំហើយ “។ យ៉ាងណាវិញ Coutinho មិនបានឲ្យដឹងថា រូបគេនឹងទទួលបានជោគជ័យជាមួយ Barcelona ឡើយ​ដោយគ្រាន់តែរូបគេត្រូវតែប្រឹងប្រែងដើម្បីក្លិប និងរូបគេផ្ទាល់ ព្រោះថាបើតាមមហិច្ចតារបស់ Philippe Coutinho ប្រហែលជាចង់ឈ្នះពានផ្ទាល់ខ្លួនណាមួយ​ជាមួយក្រុម Barcelona នេះឯង។

គួរបញ្ជាក់ផងដែរថា Philippe Coutinho នឹងបង្ហាញខ្លួនជាផ្លូវការណ៍ជាមួយក្រុម Barcelona នៅយប់នេះ។

មតិយោបល់