នេះគឺជាលើកដំបូងហើយ ដែលខ្សែប្រយុទ្ធមុតស្រួចរបស់ក្លិបអ្នកមានបុណ្យ Barcelona ណែនាំឲ្យលោក Ernesto Valverde ដែលជាអ្នកចាត់ការថ្មីរបស់ក្លិប ក្នុងការលក់ខ្សែការពារ Jordi Alba នៅរដូវក្តៅនេះ។
Messi បាននិយាយនៅក្នុង Express News ថា៖ « លោក Ernesto Valverde មិនត្រូវលក់ Jordi Alba ឡើយនៅរដូវក្តៅនេះ »។ តារាដ៍ឆ្នើមរូបនេះ បានបញ្ជាក់បន្ថែមទៀតថា ប្រសិនបើលក់ Alba មែននោះ វានឹងក្លាយជាកំហុសមួយយ៉ាងធ្ងន់ធ្ងររបស់ក្លិប ព្រោះ ខ្សែការពាររូបនេះ គឺជាអ្នកនាំបាល់ទៅតំបន់ប្រយុទ្ធយ៉ាងសំខាន់។ ជាងនេះទៅទៀត Alba តែងតែផ្តល់ឱកាសឲ្យមិត្តរួមក្រុមរកគ្រាប់បាល់បញ្ចូលទីបានយ៉ាងច្រើម រួមទាំងរូបគេក៏អាចរកគ្រាប់បាល់បានផងដែរ។
ជាការពិតណាស់ ការណែនាំលោក Ernesto Valverde មិនឲ្យលក់ Jordi Alba នេះ Messi បានប្រៀបធៀបទៅនឹងការលក់ Dani Alves កាលពីរដូវកាលមុន ដែលជាកំហុសមួយយ៉ាងធ្ងន់ធ្ងរសម្រាប់ក្លិប។ ដូច្នេះហើយ ការព្យាយាមហាមឃាត់មិនឲ្យ អ្នកចាត់ការទូទៅថ្មីលក់ Jordi Alba គឺមានហេតុផល ដែល Messi គិតបានយ៉ាងល្អិតល្អន់។




មតិយោបល់