លោក Jorge Sampaoli អ្នកចាត់ការក្រុម Sevilla មិនចង់ធ្វើការប្រៀបធៀបសមត្ថភាពកីឡាករ Lionel Messi ទៅនិងកីឡាករដទៃទៀតនោះទេ ព្រោះវាមានគម្លាតឆ្ងាយគ្នាពេក ដូចយកប៉ូលិស ប្រៀបធៀបសមត្ថភាពជាមួយ Batman អីចឹង។
Messi រដូវកាលនេះហាក់ដូចជាឡើងជើងមែនទែន ដោយរកបាន១៤គ្រាប់ហើយក្នុង១៥ប្រកួតនៅពានរង្វាន់ La Liga ។ លើសពីនេះទៅទៀត កីឡាករអាហ្សង់ទីនរូបនេះក៏ត្រូវបានគេសរសើរខ្លាំងណាស់ដែរ អំឡុងពេលមួយរយៈមកនេះ ក្រោយពីឃើញការលេងនៅ Barcelona មានបច្ចេកទេសញាក់បាល់ល្អមក។

តួយ៉ាងដូចជាលោក Sampaoli អ្នកចាត់ការក្រុម Sevilla បាននិយាយថាពេលឃើញ Messi ជួយ FC Barcelona ឈ្នះក្រុមរបស់លោកនោះ គឺរូបគេពិតជាសក្ដិសមជាកីឡាករល្អបំផុតនៅលើលោកនេះទៅហើយ។ វាជារឿងពិបាកណាស់សម្រាប់ការនិយាយពីសមត្ថភាពនិងប្រៀបធៀបគេជាមួយកីឡាករដទៃទៀត។ បើប្រៀប Messi ដូចអ្នកប្រៀបធៀបប៉ូលិសជាមួយតួអង្គ Batman នៅក្នុងសាច់រឿងអីចឹង។
សូមបញ្ជាក់ថាកាលពីឆ្នាំ២០១៦កន្លងទៅនេះ Messi ហាក់មិនបានពានផ្ទាល់ខ្លួននោះទេ ដោយរូបគេឈរនៅលេខ២ក្រោយ Cristiano Ronaldo ទាំងពាន Ballon d’Or និង FIFA’s Best Award ៕
មតិយោបល់