ព័ត៌មានបច្ចេកវិទ្យា

នាយកក្រុមហ៊ុន Apple នឹងទៅឥណ្ឌានាសប្តាហ៍ក្រោយ បន្ទាប់ពីឃើញសញ្ញាភ្លើងខៀវ

ក្រុមនាយករបស់ក្រុមហ៊ុន Apple នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសឥណ្ឌា នៅថ្ងៃទី ២៥ សប្តាហ៍ក្រោយនេះ ដើម្បីជួបចចារជាមួយមន្ត្រីនាយកដ្ឋានឧស្សាហកម្ម បច្ចេកវិទ្យាព័ត៌មាន-អេឡិចត្រូនិក និងហិរញ្ញាវត្ថុ បន្ទាប់ពីពួកគេទទួលបានភ្លើងខៀវពីរដ្ឋមន្ត្រីក្រសួងបច្ចេកវិទ្យាព័ត៌មាន លោក Ravi Shankar Prasad។ នេះបើយោងតាមការថ្លែងឱ្យដឹងពីក្រុមមន្ត្រីរបស់រដ្ឋាភិបាល

លោក Prasad បានមានប្រសាសន៍កាលពីថ្ងៃពុធថា៖ «យើងនៅតែបើកចិត្តទូលាយជានិច្ចសម្រាប់ការចចារ និងទទួលយកក្រុមហ៊ុន Apple ឱ្យមកសាង សង់រោងចក្រផលិតទូរស័ព្ទដៃ iPhone នៅក្នុងទឹកដីរបស់យើងដោយផ្ទាល់»។

ការថ្លែងបែបនេះ គឺត្រូវបានធ្វើឡើងដោយអនុលោមតាមមហិច្ឆតារបស់ប្រធានាធិបតីឥណ្ឌា លោក Narendra Modi ដែលចង់ប្រែក្លាយប្រទេសឥណ្ឌា ឱ្យទៅជាទីប្រជុំនៃរោងចក្របណ្តាក់ទុនមកពីជុំវិញសកលលោក ដើម្បីជំរុញល្បឿនសេដ្ឋកិច្ច និងបង្កើតការងារជូនដល់ប្រជាពលរដ្ឋក្នុងតំបន់រាប់សិបលាននាក់។

យ៉ាងណាក៏ដោយ មន្ត្រីមួយចំនួនរបស់ឥណ្ឌាបានធ្វើការជំទាស់ និងបដិសេធមិនយល់ព្រមទទួលយកលក្ខន្តិក:ស្នើឡើងដោយក្រុមហ៊ុន Apple ដោយសុំឱ្យរដ្ឋាភិបាលរបស់ពួកខ្លួន ធ្វើសម្បទានពន្ធ និងដកចេញនូវគោលនយោបាយមួយចំនួនផ្សេងទៀត ដែលកំពុងត្រូវបានអនុវត្តដោយក្រុមហ៊ុនបរទេសនានានៅក្នុងប្រទេស។

គួររំឭកថា កាលពីខែឧសភា ឆ្នាំមុន លោក Tim Cook នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Apple បានមកជួបពិភាក្សាជាមួយលោក Modi អំពីផែនការ និងគោលដៅរបស់ក្រុមហ៊ុន សម្រាប់ការឈានជើងចូលក្នុងទីផ្សារស្មាតហ្វូននៃប្រទេសឥណ្ឌា ដោយភ្ជាប់មកជាមួយសំណើរសុំឱ្យមានការបន្ធូបន្ថយច្បាប់ការងារ ផ្តល់សម្បទានពន្ធ និងអ្វីៗជាច្រើនផ្សេងទៀត

ប្រភពព័ត៌មាន៖ reuters, 9to5mac

មតិយោបល់