ព័ត៌មានកីឡា

Real Madrid ​ឱ្យ​តម្លៃ Dele Alli ​៥០​លាន​ផោន ​ដើម្បី​ផ្ទេរ​ទៅ​នៅ​រដូវ​ក្ដៅ​នេះ

ក្រុម Real Madrid ​បាន​ឱ្យ​តម្លៃ​ខ្លួន Dele Alli ​ចំនួន​៥០​លាន​ផោន ​ទៅ​ក្លឹប Spurs ​ដើម្បី​ធ្វើ​ការ​ផ្ទេរ​កីឡាករ​រូប​នេះ​ទៅ​អេស្ប៉ាញ​នៅ​រដូវ​ក្ដៅ​ខាង​មុខ​នេះ។

Alli ​កំពុង​តែ​ឡើង​ជើង​មែនទែន ក្រោយ​បង្ហាញ​ខ្លួន​បាន​ជាប់​ជម្រើស​១១​នាក់​ប៉ុន្មាន​ប្រកួត​មក​នេះ ​និង​ជួយ​ឱ្យ Spurs ​ប្រដេញ​យក​ចំណាត់​ថ្នាក់​កំពូល​តារាង​ជាមួយ​ក្រុម Top4 ​ដទៃ​ទៀត។ ដូច្នេះ​ហើយ​កីឡាករ​រូប​នេះ​ត្រូវ​បាន​ក្លឹប​ជា​ច្រើន​ចង់​បាន ​ជា​ពិសេស​ម៉ូយ​ដុំ Real Madrid ​តែ​ម្ដង។

ក្លឹប​អ្នក​មាន​នៅ​អេស្ប៉ាញ​ខាង​លើ​នេះ​កំពុង​តែ​ជាប់​បម្រាម​ទិញ​ដូរ​កីឡាករ​ដូច្នេះ​ពួកគេ​ត្រូវ​រង់ចាំ​ដល់​រដូវ​ក្ដៅ​ខាង​មុខ​ទើប​អាច​ទិញ​ដូរ​បាន។ យ៉ាងណាមិញ ​ត្បិត​តែ​ជាប់​ដូច្នេះ​មែន ប៉ុន្តែ​ក្រុម​របស់​លោក Zidane ​បាន​ដាក់​តម្លៃ​ខ្លួន​ទិញ​យក​រូច​ទៅ​ហើយ​គឺ ៥០​លាន​ផោន​ទៅ​ខាង​ Spurs ​ខណៈ​ដែល​ចម្លើយ​យ៉ាងណា​នៅ​មិន​ទាន់​ចេញ​ជា​ផ្លូវការ​នោះ​ទេ។

Real Madrid ​គឺ​ជា​ម៉ូយ​ដុំ​របស់ Spurs ​តែ​ម្ដង ​ដោយ​មួយ​រយៈ​មក​នេះ​ឱ្យ​តែ​កីឡាករ​ណា​ល្អ​ដឹង​តែ​ក្រុម​នៅ​អេស្ប៉ាញ​ខាង​លើ​ទិញ​យក​ហើយ​ដូចជា Luka Modric ​និង Gareth Bale ​ជា​ដើម៕

 

 

មតិយោបល់