ព័ត៌មានកីឡា

យ៉ាងម៉េចហ្នឹង មិនទាន់បាន ១ រដូវកាលស្រួលបួលផង ចង់ចាកចេញបាត់

ខ្សែប្រយុទ្ធវ័យក្មេងបារាំង Ousmane Dembele កំពុងតែចង់ចាកចេញ ពីក្រុម Barcelona ដើម្បីផ្លាស់មកកាន់ក្រុមនៅអង់គ្លេសវិញ ក្រោយពីបង្ហាញវត្តមាន​មិនទាន់បាន ១ រដូវកាល ស្រួលបួល ឲ្យក្រុមយក្សអេស្ប៉ាញ Barcelona ។

នេះគឺជារឿង ដ៍ភ្ញាក់ផ្អើលមួយ សម្រាប់ខ្សែប្រយុទ្ធវ័យក្មេងបារាំង Ousmane Dembele ចង់ចាកចេញពីក្លិបយក្សអេស្ប៉ាញ Barcelona មកស្រវ៉ាក្លិបបាល់​ទាត់ នៅ Premier League វិញនោះ។ ជាក់ស្តែងណាស់ បើតាមការចុះផ្សាយ​របស់ កាសែត AS ពីប្រទេសអេស្ប៉ាញ បានឲ្យដឹងថា Ousmane Dembele មិនចង់លេងឲ្យក្រុម Barcelona ទៀតឡើយ។

វាជារឿងភ្ញាក់ផ្អើលមួយដែរ សម្រាប់ការច់ចាកចេញនេះ ព្រោះថាមានកីឡាករជាច្រើនចង់ផ្លាស់ទៅតែ​មិនបាន​ដូចបំណង ម្យ៉ាង Barcelona បានចំណាយលុយខ្ទង់ ១៤០ លានអឺរ៉ូជាង ក្នុងការនាំយកពី Dortmund កាលពីរដូវក្តៅកន្លងមក ដោយមិនទាន់ទទួលបាន​លទ្ធផលអីមួយផង បែរជាចង់ចាកចេញបែបនេះ។ ទាក់ទងនឹងបញ្ហានេះដែរ កាសែត AS បានបញ្ជាក់បន្ថែមទៀតថា ដោយសារតែវត្តមានរបស់ Antoine Griezmann នៅរដូវកាលក្រោយនេះហើយ ជាដើមចម ធ្វើឲ្យ Dembele ចង់ចាកចេញពី Barcelona ។

Griezmann អាចនឹងមកប្រជែងតំណែងរបស់ Dembele ជាងនេះទៅទៀត Barcelona បានត្រៀមនាំយកមកហើយ ជាហេតុ​ធ្វើឲ្យកីឡាករស្បែកខ្មៅបារាំងរូបនេះ ត្រូវតែរកច្រកចាកចេញ មុនការអង្គុយកៅអី​បម្រុងមកដល់។ ដូច្នេះហើយ Ousmane Dembele ចង់ផ្លាស់មកកាន់ Premier League នៅរដូវកាលក្រោយនេះ ដោយរំពឹងថា អនាគត់របស់គេ នឹងប្រសើរជាងមុនជាក់ជាមិនខាន។

មតិយោបល់