ព័ត៌មានកីឡា

ធ្លាយតម្លៃខ្លួនពិត ដែល Mata បដិសេធ មិនផ្លាស់ទៅចិន

បន្ទាប់ពីមានពត៌មានជាច្រើនបានចុះផ្សាយកន្លងមកថា ខ្សែបម្រើ Juan Mata បានបដិសេធ មិនផ្លាស់ទៅកាន់ Chinese Super League ដោយសារកីឡាកររូបនេះ ចង់បន្តលេងនៅ បីសាចក្រហម Manchester United បន្តទៀត។

យ៉ាងណាវិញ បើតាមការចុះផ្សាយចុងក្រោយ របស់ The Sun បានឲ្យដឹងថា ការដែល Juan Mata មិនផ្លាស់ទៅចិននោះ មិនមែនដោយសារតែ កីឡាករអេស្ប៉ាញរូបនេះ ចង់លេងឲ្យ Man Utd ឡើយ ដោយសារតែតម្លៃដែលក្លិបចិនឲ្យនោះ មិនទាន់សម​ស្របទៅហ្នឹងការចង់បានរបស់កីឡាកររូបនេះ។ ជាក់ស្តែងណាស់ ក្លិបនៅចិន បានអន្ទង់ចង់បាន Juan Mata យ៉ាងខ្លាំង​ ខណៈ Chinese Super League ផ្តល់ប្រាក់ប្រចាំសប្តាហ៍ដល់ Mata ខ្ពស់គួរសមដែរ រហូតដល់ទៅ ៣៧៥០០០ ផោន​ ក្នុង១សប្តាហ៍។

ក៍ប៉ុន្តែ Mata បដិសេធ មិនទទួលយក តម្លៃនេះឡើយ កីឡាកររូបនេះ ចង់បានខ្ទង់ ជាង ៤០ម៉ឺនផោន ហើយម្យ៉ាងវិញទៀត Mata បានព្រលយពាក្យថា តម្លៃប៉ុណ្ណឹងរូបគេសុខចិត្ត បន្តលេងនៅអឺរ៉ុបវិញ ព្រោះវាមានអនាគត់ជាង។ ជាការពិតណាស់ Mata ក៍មិនចង់​ចាកចេញប៉ុន្មានឡើយ ពីអឺរ៉ុប ព្រោះគេបានយល់ច្បាស់ពីលទ្ធផល នៃការលេងនៅអាស៊ី ជាងនេះទៅទៀត Mata កំពុងចាប់ផ្តើមលេងល្អវិញហើយ ដែលកីឡាករអេស្ប៉ាញរូបនេះ កំពុងជាទីចាប់អារម្មណ៍របស់លោក Jose Mourinho ។ ក្នុងនោះដែរ ក្លិបនៅអឺរ៉ុបជាច្រើនជាពិសេសនៅអេស្ប៉ាញ ក៍ចង់បាន Juan Mata ត្រឡប់ទៅវិញផងដែរ។

ដូច្នេហើយ ប្រសិនបើក្លិបនៅ Chinese Super League ពិតជាចង់បាន Juan Mata មែននោះ ទាល់តែពួកគេរម្លើង​ថ្លៃពលកម្មប្រចាំសប្តាហ៍ខ្ពស់ជាងនេះ ឬរង់ចាំរហូតដល់ Mata លេងលែងកើតនៅអឺរ៉ុប ចាំត្រងយកមក។

មតិយោបល់