ព័ត៌មានកីឡា

N. Thanabalan បដិសេធមិនទៅលេងឲ្យក្លិប Thai League 1

កីឡាករវ័យក្មេងម៉ាឡេស៊ី N. Thanabalan បានទទួលការចាប់អារម្មណ៍ពីក្លឹបថៃជាច្រើនប៉ុន្តែផ្ទុយមកវិញ គាត់បានប្តេជ្ញាចិត្តលេងនៅក្លិប Felcar FC បច្ចុប្បន្នដដែល។

កាលពីសប្តាហ៍មុនទីភ្នាក់ងារកីឡាករមួយបានបង្ហាញថាកីឡាករបាល់ទាត់ម៉ាឡេស៊ីវ័យក្មេងចំនួន ៦ នាក់បានក្លាយជាគោលដៅកំពូលសម្រាប់ក្លិបក្នុងក្របខ័ណ្ឌថៃលីកជាច្រើនលើគក្រោយពីការសម្តែងសមត្ថភាពដ៏ល្អរបស់ពួកគេនៅ SEA Games កាលពីខែមុន។ កីឡាករទាំង ៦ នាក់មាន៖ Adam Nor Azlin (Selangor FA), Adib Zainudin (Felcra FC), Syamer Kutty Abba (Penang), Nor Azam Azih (Pahang FA), Jafri Firdaus Chew (Penang FA) និង N. Thanabalan (Felcra FC) ។

ទោះជាយ៉ាងណាវាហាក់ដូចជាថា Thanabalan មានការប្តេជ្ញាចិត្តបន្ថែមទៀតក្នុងការនាំក្លិប Felcra FC ឡើងទៅកាន់លីគកំពូល(បច្ចុប្បន្នលីគទី៣)។ កីឡាករវ័យ 22 ឆ្នាំរូបនេះបានសរសេរនៅលើគណនី Twitter ផ្លូវការរបស់គាត់ថា “បេសកកម្មបន្ទាប់ទៀត … នាំ FELCRA FC ទៅ Premier League៕

មតិយោបល់