ក្រុមកាំភ្លើងធំ Arsenal បានយកឈ្នះលើក្រុមមកពីអាឡឺម៉ង់ FC Cologne ក្នុងលទ្ធផល ៣-១ នាការប្រកួត UEFA Europa League វគ្គចែកពូលលើកដំបូង។
នេះគឺជា ការចាប់ផ្តើមយ៉ាងល្អសម្រាប់ ក្រុមកាំភ្លើងធំ Arsenal ក្នុងការយកឈ្នះលើក្រុមខ្លាំងមកពីអាឡឺម៉ង់ FC Cologne។ ក្នុងការប្រកួតនេះក្រុមភ្ញៀវ Cologne បានរកគ្រាប់នាំមុខ១គ្រាប់មុន តាមរយៈការស៊ុតរបស់កីឡាករ Jhon Cordoba នៅនាទីទី៩ ដែលធ្វើឲ្យ Arsenal រងសម្ពាធយ៉ាងខ្លាំង។ យ៉ាងណាវិញ ក្រុមកាំភ្លើងធំ Arsenal បានព្យាយាមយ៉ាងខ្លាំងក្លាក្នុងការរកគ្រាប់បាល់វាយបកវិញ រហូតអាចរកបាន ៣គ្រាប់ ដែលស៊ុតបានដោយ កីឡាករ Sead Kolasinac នៅនាទីទី ៤៩, ខ្សែប្រយុទ្ធ Alexis Sanchez នៅនាទីទី ៦៨ និងកីឡាករ Hector Bellerin នៅនាទីទី៨២។
តាមរយៈលទ្ធផល ដ៍ប្រសើរនេះបានធ្វើឲ្យក្រុម Arsenal ទទួលបាន ៣ពិន្ទុ ឡើងទៅឈរកំពូលតារាង នៃពូល H ខណៈមួយគូទៀត បានត្រឹមស្មើគ្នាប៉ុណ្ណោះ។ ដូច្នេះហើយ Arsenal គឺជាក្រុមដែលមានភាគរយខ្ពស់ជាងគេក្នុងការឡើងទៅកាន់វគ្គបន្តទៀត ស្របពេលក្នុងពូលនេះ មិនមានករុមណាមួយជាឧបសគ្គសម្រាប់ Arsenal ឡើយ។
តោះ! មកទស្សនាការប្រកួតរវាងក្រុមកាំភ្លើងធំ Arsenal និង FC Cologne ខាងក្រោមនេះទាំងអស់គ្នា៖
https://www.youtube.com/watch?v=c5GX2jWnQ7E
មតិយោបល់