ព័ត៌មានកីឡា

ដំណើរទៅគ្រងខ្សែក្រវ៉ាត់មាស មឿនសុខហ៊ុចទាត់ថៃឲ្យបោះបង់ការប្រកួតត្រឹមទឹក២ ម្សិលមិញ

ខណៈការប្រកួតដណ្តើមខ្សែក្រវ៉ាត់មាសនៅ Max Mauy Thai នាចុងខែក្រោយ ជើងខ្លាំងកម្ពុជា មឿន សុខហ៊ុច បានសម្រុកហ្វឹកហាត់និងប្រកួតក្នុងស្រុកជាច្រើន។ ជាក់ស្តែងកាលពីម្សិលមិញនេះ អ្នកប្រដាល់មិនសូវបានសម្តីកម្ពុជា ផ្តួលអ្នកលេងរម្លងដែនពីថៃ វីរៈ វ៉ាត ត្រឹមទឹកទី២យ៉ាងស្រួល។

ក្រោមក្រសែភ្នែកទស្សនិកជនជិត១០០០នាក់ សុខហ៊ុច បានបង្ហាញភាពខ្លាំងរបស់ខ្លួនគួរជាទីមោទនៈ ដោយបានម៉ាត់ដៃ និងព្យាយាមទាត់ប្រយោលជាច្រើន។ មហិច្ឆតាចង់ឈ្នះរបស់គេ កាន់តែពុះកញ្ជ្រោលឡើង រហូតដល់ទឹកទី២ គេបានទាត់ផ្តាច់អោយអ្នកប្រដាល់ថៃបោះបង់ការប្រកួតតែម្តង។

នៅតែប្រមាណជិត១ខែទៀតប៉ុណ្ណោះ មឿន សុខហ៊ុច និងស្កាត់ទៅដណ្តើមខ្សែក្រវ៉ាត់ Max Mauy Thai នៅប្រទេសថៃ តទល់បេក្ខភាព៣រូបផ្សេងទៀត។ ក្នុងដំណើរនោះ Post Sport ក៏នឹងធ្វើដំណើរទៅជាមួយ ដើម្បីផ្តិតយករូបភាព និងលើកទឹកចិត្តកីឡាករកម្ពុជា ក្នុងការដណ្តើមយកខ្សែក្រវ៉ាត់កម្រិតអន្តរជាតិនេះផងដែរ។

https://www.youtube.com/watch?v=0QmOedyhunk

 

 

 

 

 

 

 

មតិយោបល់