ក្លឹប Lyon បានបដិសេធសំណើរទិញយកកីឡាករ Alexandre Lacazette របស់ក្លឹប Arsenal ក្នុងតម្លៃខ្លួន៣៥លានអឺរ៉ូហើយ ៕
ក្លឹបកាំភ្លើងធំ Arsenal បានដាក់សំណើរតម្លៃខ្លួន ៣៥លានអឺរ៉ូ ដើម្បីទិញយកកីឡាករ Alexandre Lacazette ពីក្រុម Lyon កាលពីប៉ុន្មានថ្ងៃមុននេះ ប៉ុន្តែគូរឱ្យសោកស្ដាយក្លឹបនៅបារាំងបានចេញមកបដិសេធបាត់ទៅហើយ។ ពោលគឺបោះពាក្យមិនព្រមលក់ឱ្យទេ ចំពោះតម្លៃនេះ ដោយគិតថាវាថោកពេកសម្រាប់ខ្សែប្រយុទ្ធល្អម្នាក់នេះ។
យ៉ាងណាមិញ លោក Arsene Wenger ត្រូវការកីឡាករតំបន់ប្រយុទ្ធម្នាក់ទៀតខ្លាំង ដូច្នេះអាចនឹងតំឡើងតម្លៃនៅពេលខាងមុខនេះ ដើម្បីផ្ដាច់កុងត្រារបស់ Lacazette ជាមួយ Lyon ដែលនៅសល់ដល់ឆ្នាំ២០១៩ ។
ខ្សែប្រយុទ្ធជម្រើសជាតិបារាំងខាងលើ ចូលលេងឱ្យក្លឹប Lyon តាំងពីឆ្នាំ២០១០ ដោយបង្ហាញខ្លួនបាន១៧៣ប្រកួត រកបាន៧២គ្រាប់។ កីឡាករវ័យ២៥ឆ្នាំរូបនេះ ជាប់ជម្រើសជាតិតាំងពី U16 មកម្ល៉េះ ប៉ុន្តែក្នុងឈុតធំមិនសូវបានចូលលេងទេ៕
មតិយោបល់