ព័ត៌មានជាតិ

ឱកាសការងារសក្ដានុពលដែលយើងគ្រប់គ្នាមើលរំលង

ភ្នំពេញៈ សេដ្ឋកិច្ចប្រទេសជាច្រើននៅលើពិភពលោកនេះ អាចនឹងមានលំនឹង ឬក៏រីកលូតលាស់ទៅបាន អាស្រ័យដោយចំណូលមួយភាគធំ ដែលបានមកពីការបង់ពន្ធរបស់ប្រជាពលរដ្ឋ ក្នុងប្រទេសនោះ។ ហើយការបង់ពន្ធអាករ គឺជាកាតព្វកិច្ចរបស់រូបវន្ត័បុគ្គល និងនិតិបុគ្គលទាំងអស់ ដែលមានចែងក្នុងក្រិត្យច្បាប់ ត្រូវតែចូលរួមបង់វិភាគទានជូនរដ្ឋ ក្រោមរូបភាពមួយជាការប្រមូលចំណូលជាតិ។

ការប្រមូលពន្ធអាចកើតឡើងនៅគ្រប់សកម្មភាពរស់នៅដូចជា ការទំនាក់ទំនង ការបំពេញការងារ ឬប្រតិបត្តិការអាជីវកម្មរបស់យើងគ្រប់ៗគ្នា ដែលជាហេតុធ្វើឲ្យយើងទាំងអស់គ្នា ត្រូវតែយល់ដឹង ឲ្យបានច្បាស់ ដើម្បីធ្វើការបង់ពន្ធ និងប្រកាសពន្ធឲ្យបានត្រឹមត្រូវ ទៅតាមនិតិវីធីរបស់រដ្ឋ ហើយក៏ដើម្បីជៀសវាងនូវការភន្ត័ច្រឡំ ឬការកេងប្រវ័ញ្ចតាមរូបភាពផ្សេងៗផងដែរ។

ដោយទ្បែកការសិក្សាទៅលើផ្នែកពន្ធដារ ត្រូវបានបុគ្គលមួយចំនួនមើលរំលង ដោយពួកគេយល់ឃើញថា វាមិនមែនជាតម្រូវការទីផ្សារការងារ ហើយវាចាំបាច់សម្រាប់តែគណនេយ្យករ ឬហិរញ្ញិកតែប៉ុណ្ណោះ ប៉ុន្តែការយល់ឃើញទាំងនោះ គ្រាន់តែជាអ្វីដែលប្រាសចាកពីតថភាពជាក់ស្តែងប៉ុណ្ណោះ។ ជាក់ស្តែងសព្វថ្ងៃនេះ មានបណ្តាក្រុមហ៊ុនវិនិយោគទុនក្នុងស្រុក រួមទាំងអន្តរជាតិជាច្រើន បាននឹងកំពុងប្រកាសស្វែងរក អ្នកជំនាញការពន្ធដារ ដើម្បីចូលមកបម្រើការងារ នៅក្នុងអង្គភាពរបស់ពួកគេ ខណៈពេលដែលធនធានមនុស្សលើជំនាញនេះ នៅកម្រនៅឡើយ។ ដូច្នេះតើយើងគួរគប្បីបណ្ដោយឲ្យឱកាស ដ៏វិសេសវិសាលនេះរបូតទៅដែរឬទេ? ហើយយើងគួរបណ្តុះបណ្តាលចំណេះដឹងផ្នែកពន្ធដារនេះនៅទីណា?

ដោយប្រមើមើលឃើញពីតម្រូវការទីផ្សារការងារនាពេលបច្ចុប្បន្ន និងអនាគត CamEd Business School ដែលជាវិទ្យាស្ថានមួយ មានការបណ្ដុះបណ្ដាលនូវជំនាញគណនេយ្យ ហិរញ្ញវត្ថុ និងសវនកម្ម ដោយមានការទទួលស្គាល់ដោយសមាគមគណនេយ្យករជំនាញអន្តរជាតិ ធំជាងគេហៅកាត់ថា ACCA ដែលមានការទទួលស្គាល់ ១៨៣ប្រទេសជុំវិញពិភពលោក ព្រមទាំងមានការទទួលស្គាល់ពីក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៃព្រះរាជាណាកម្ពុជាផងដែរនោះ បានបន្ថែមថ្នាក់សិក្សាផ្នែកពន្ធដារ ទៅលើកម្មវិធីសិក្សារបស់ខ្លួន។ ថ្នាក់ពន្ធដារនេះ ជាថ្នាក់សិក្សារវគ្គខ្លី ដែលមានរយៈពេល ៦ខែ ដោយសិក្សាទៅលើគ្រប់ប្រភេទពន្ធដារ ដែលអនុវត្តក្នុងប្រទេសកម្ពុជា ក៏ដូចជាបច្ចេកទេសនៃការគណនាពន្ធដារ និងការប្រកាសពន្ធផ្សេងៗផងដែរ។

ជាមួយនឹងសាស្ត្រាចារ្យដែលមានបទពិសោធន៍ខ្ពស់ ក្នុងជំនាញពន្ធដារ និងបច្ចេកទេសក្នុងការបង្រៀនយូរឆ្នាំ ដូច្នេះគ្រប់សិស្សានុសិស្ស ដែលទទួលការបណ្តុះបណ្តាលនៅ CamEd Business School នឹងទទួលបានអ្វីដែលលើសពីការរំពឹងទុករបស់ពួកគេ ព្រមទាំងសញ្ញាបត្រដែលទទួលស្គាល់ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងស្ថាប័នអន្តរជាតិ ACCA ផងដែរ។

ឱកាសតែងតែកើតមានចំពោះបុគ្គលទាំងឡាយណា ដែលតែងតែប្រមើមើលឱកាស ហើយស្រវាចាប់យកវា។ វាមិនដែលកើតឡើងចំពោះមនុស្សដែលខ្ជិលច្រអូសដេកចាំឱកាសមករកនោះទេ ដូចនេះកុំចាំរហូតដល់ពេលអ្នកដទៃស្គាល់ឱកាសច្រើន ទើបស្រវេស្រវាចាប់យកវា ព្រោះវានឹងធ្វើឲ្យអ្នកខាតបង់ភាគលាភ។ ដូច្នេះហើយ ចាប់ផ្តើមបង្កើតឱកាស និងបង្កើនសក្តានុពលការងារសម្រាប់ខ្លួនអ្នកផ្ទាល់នៅថ្ងៃនេះជាមួយ CamEd Business School ដោយចូលគ្រាន់តែចូលទៅកាន់គេហទំព័រ៖ http://app.cam-ed.com:8080/beta/tax-register-prompt ។ សម្រាប់ពត៌មានលំអិតបន្ថែម សូមទំនាក់ទំនងលេខទូរសព្ទ័ ៖ 023 986 522 ឬ 023 986 961 ៕

មតិយោបល់