ក្រុមការពារតំណែងជើងឯក Leicester City កាន់តែខិតទៅជិតតំបន់កាត់ចោលហើយ ក្រោយពីពួកគេចាញ់ប្រកួតមកនេះ រួមទាំងការចាញ់ Manchester United ៣-០ នាពេលកន្លងទៅថ្មីៗនេះផងដែរ។
ទន្ទឹមនឹងលទ្ធផលអាក្រក់នេះដែរ ក្រុមរបស់លោក Claudio Ranieri នឹងប្រឈមជាមួយការកាត់ប្រាក់ឈ្នួល ប្រសិនណាបើពួកគេធ្លាក់ទៅលេងនៅលីគលំដាប់ទី២នារដូវកាលក្រោយនេះ។ ក្រុម Leicester City ធ្វើបានល្អខ្លាំងមែនទែនរដូវកាលមុន ដោយអាចឈ្នះពានរង្វាន់លីគកំពូលអង់គ្លេសបាន ហើយកីឡាករទាំងអស់ក៏មានការតំឡើងប្រាក់ឈ្នួលឱ្យដែរ ថែមទាំងមានប្រាក់លើកទឹកចិត្តទៀត។
តែក្រោយពីការលើកពាននោះមក ក្រុមខាងលើនេះហាក់ដូចជាលេងមិនទាន់ស៊ីចង្វាក់គ្នានោះទេ បើទោះជាកីឡាករភាគច្រើនរដូវកាលមុនមិនចាកចេញមែន ប៉ុន្តែទម្រង់លេងខុសប្លែកគ្នាឆ្ងាយណាស់។ ក្រុមដែលធ្លាប់តែការពារនិងវាយបកខ្លាំង បែរជាការពារក៏មិនល្អ ហើយការវាយបកក៏កាន់តែមិនពិបាកទៅទៀត។
គួររំលឹកថារដូវកាលនេះ លោក Ranieri បានព្យាករណ៍រួចទៅហើយថាក្រុមរបស់លោកគ្មានសំណាងដួចឆ្នាំមុននោះទេ ដោយអាចនឹងមិនបានជាប់សូម្បីតែ Top10 ក្នុងតារាងផង៕
មតិយោបល់