ព័ត៌មានកីឡា

Luka Modric ​ជា​ខ្សែ​ការពារ​ល្អ​ជាង​គេ​នៅ​លើ​លោក​នេះ

Luka ​ខ្សែ​បម្រើ​របស់​ក្រុម Real Madrid ​ត្រូវ​បាន​លោក Darijo Srna ​ចាត់ទុក​ជា​កីឡាករ​លេង​តំបន់​បម្រើ​ល្អ​ជាង​គេ​លើ​លោក ​ក្រោយ​ពី​រូបគេ​មាន​រដូវ​កាល​ល្អ​ជាប់​ៗ​គ្នា​មក។

Modric ​បាន​ឈ្នះ​ពាន UEFA Champions League ​បាន​២​ដង ​ពាន FIFA Club World Cup ​២​ដង ​និង Copa del Rey ​១​ដង ​ចាប់​តាំង​ពី​ផ្លាស់​មក​លេង​នៅ​ Real Madrid ​តាំង​ពី​ឆ្នាំ​២០១២​មក។ កីឡាករ​វ័យ​៣១​ឆ្នាំ​រូប​នេះ ​បាន​បន្ត​កុងត្រា​ជាមួយ​អធិរាជ​ស​រហូត​ដល់​ឆ្នាំ​២០២០ ​ហើយ​ក៏​បាន​ជាប់​ជា FIFPro World XI ​កាល​ពី​ខែ​មុន​ផង​ដែរ ​។

ហេតុដូច្នេះ​ហើយ​បាន​ជា​លោក Srna ​អតីត​ប្រធាន​ក្រុម​ជម្រើស​ជាតិ​ក្រូអាត​ដេល​បាន​ប្រកាស​ចូល​និវត្តន៍​ក្រោយ​ចប់​ព្រឹត្តិការណ៍ Euro 2016 ​បាន​បញ្ជាក់​ថា​មាន​តែ​អតីត​កីឡាករ Spurs ​នេះ​ហើយ ​ដែល​លេង​នៅ​តំបន់​បម្រើ​បាន​ល្អ​បំផុត។

Modric ​ចូល​លេង​នៅ​ឆ្នាំ​២០១២ ​ដោយ​បង្ហាញ​ខ្លួន​ឱ្យ Real Madrid ​បាន​១២៦​ប្រកួត​មក​ហើយ ​រក​បាន​៨​គ្រាប់​ដែរ។ កីឡាករ​មាឌ​ល្អិត​រួប​នេះ​ក៏​បាន​ជាប់​លេង​ឱ្យ​ក្រុម​ជម្រើស​ជាតិ​ក្រូអាត​តាំង​ពី​ឆ្នាំ​២០០៦ ​បង្ហាញ​ខ្លួន​បាន​៩៥​ប្រកួត​និង​រក​គ្រាប់​បាល់​បាន​១១​គ្រាប់៕

មតិយោបល់