ក្រុម Chelsea កាន់តែសង្ឃឹមខ្ពស់ក្នុងការទិញយកខ្សែប្រយុទ្ធ Alvaro Morata មែនទែនហើយ ក្រោយពីខ្សែប្រយុទ្ធ Karim Benzema កំពុងតែត្រៀមបន្តកុងត្រាថ្មីនៅ Real Madrid ។
Morata មិនសួវបានលេងនោះទេ ព្រោះរូបគេគឺជាជម្រើសទី២សម្រាប់លោក Zidane ក្នុងនាមជាខ្សែប្រយុទ្ធ។ ខណៈដែលទាល់តែ Benzema របួសទើបរូបគេអាចចូលលេងបាន ឬក្នុងពានរង្វាន់ Cup ។ យ៉ាងណាមិញ ប្រសិនបើ Real Madrid ត្រៀមបន្តកុងត្រាឱ្យខ្សែប្រយុទ្ធសញ្ជាតិបារាំងថែមទៀតនោះ គឺមានន័យថាអនាគតរបស់ Morata កាន់តែពិបាកថែមទៀតហើយ។

ដូច្នេះហើយ Chelsea ដែលចង់បានកីឡាករវ័យក្មេងសញ្ជាតិអេស្ប៉ាញខាងលើជាយូរមកហើយដែរនោះ គឺរឹតតែមានភាគរយខ្ពស់ថែមទៀតហើយនៅរដូវក្ដៅខាងមុខ ត្បិតអីពួកគេចង់បាន Morata នេះដើម្បីជំនួសតំណែងរបស់ Diego Costa ដែលមិនសប្បាយចិត្តនៅ Chelsea មួយរយៈកន្លងទៅនេះ៕
មតិយោបល់