ខ្សែប្រយុទ្ធឆ្នើមរបស់អង់គ្លេស កីឡាករ Jamie Vardy ធ្វើបានយ៉ាងល្អ តាមរយៈការរកគ្រាប់បាល់បាន ២គ្រាប់ ក្នុងការវាយបកយកឈ្នះក្រុមជើងខ្លាំងមកពីអាឡឺម៉ង់ Moenchengladbach ២-១។
នេះគឺជារកគ្រាប់បាល់ បានលើកដំបូងសម្រាប់ខ្សែប្រយុទ្ធ Jamie Vardy ក្នុងរដូវកាលថ្មីនេះ បន្ទាប់ពី ៤-៥ ប្រកួតកន្លងមកកីឡាកររូបនេះ មិនទាន់រកបានគ្រាប់បាល់ឡើយ។ យ៉ាងណាវិញ ក្នុងការប្រកួតមិត្តភាពជាមួយក្រុម Moenchengladbach កីឡាករ Jamie Vardy អាចរកគ្រាប់បាល់បាន ២គ្រាប់ ក្នុងការប្រកួតឈ្នះក្រុមអាឡឺម៉ង់មួយនេះ។ គួរបញ្ជាក់ផងដែរថា ក្រុម Moenchenglabach បានរកគ្រាប់បាល់នាមុខមុន នៅដើមតង់ទី២ ក្នុងនាទីទី ៤៦ ដោយការស៊ុតបញ្ចូលទីបានយ៉ាងល្អរបស់កីឡាករ Hazard ។ ការនាំមុខ១គ្រាប់នេះ មិនបានធ្វើឲ្យក្រុម Leicester City អស់សង្ឃឹមឡើយ ដោយក្រុមអតីតជើងឯក Premier League មួយនេះ បានបើកការវាយលុករហូតរកគ្រាប់បាល់តាមស្មើមកវិញ នៅនាទីទី ៦៧ ដោយខ្សែប្រយុទ្ធឆ្នើម Jamie Vardy ។ ប៉ុន្មាននាទីទី ក្រោយមក ពោលនៅនាទីទី ៧៤ Jamie Vardy ដដែល បានរកគ្រាប់បាល់ទី២ និងជាគ្រាប់បាល់ជ័យជម្នះសម្រាប់ក្រុម Leicester លើក្រុម Moenchenglabach ផងដែរ។
ដូច្នេះហើយ កីឡាករ Jamie Vardy បានរកគ្រាប់បាល់២គ្រាប់ហើយ ក្នុងរដូវកាលថ្មីនេះ ឲ្យក្រុម Leicester បន្ទាប់ពីខកខានការរកគ្រាប់បាល់ប៉ុន្មានប្រកួតកន្លងមកនេះ។
ខាងក្រោមនេះ ជាវីដេអូ ការប្រកួតរវាងក្រុម Leicester និងក្រុម Moenchengladbach ៖
https://www.youtube.com/watch?v=rNRH-N61Bls
មតិយោបល់