ព័ត៌មានកីឡា

មន្ត្រីបាល់ទាត់កម្ពុជា២រូប និងឡាវ២០រូប ត្រូវ AFC ពិន័យមិនអោយពាក់ព័ន្ធបាល់ទាត់មួយជីវិត

មន្ត្រីបាល់ទាត់កម្ពុជាដែលមាន លោក ពាស សុធី អតីតគ្រូអគ្គស្នងការដ្ឋាននគរបាលជាតិ និងលោក ហង់ សុគន្ធធា រួមទាំងឡាវ២០រូបផ្សេងទៀត ត្រូវបានសហព័ន្ធបាល់ទាត់អាស៊ី ( AFC ) ចេញប្រកាសពិន័យមិនអោយពាក់ព័ន្ធបាល់ទាត់មួយជីវិត ដោយមូលហេតុកំណត់លទ្ធផលប្រកួត។

ក្នុងលិខិតចេញផ្សាយលើគេហទំព័រ AFC មុននេះ លោក ពាស សុធី និងលោក ហង់ សុគន្ធធា រួមទាំងអតីតកីឡាករជម្រើសជាតិឡាវ និងសមាជិកក្លឹប Lao Toyota នាពេលបច្ចុប្បន្ន ត្រូវបានពីន័យមិនអោយពាក់ព័ន្ធបាល់ទាត់មួយជីវិតដោយសារកំណត់លទ្ធផលប្រកួត។ អ្នកទាំង២០របស់ឡាវ មានមួយចំនួនធំនៅក្រុម Lao Toyota រួមទាំងកីឡាករវ័យក្មេង Maitee ផងដែរ។

អ្នកទាំង២២រូបនោះមាន៖

Vathana Keodouangdeth
Odien Syharlad
Sitthideth Khanthavong
Anousay Noyvong
Thenthong Phonsettha
Soulasack Vongsengdeuan
Vongdalasene Sayoulasouk
Paseuthsack Souliyavong
Xaisongkham Champathong
Khouanta Sivongthong
Maitee
Dao Khotsaya
Soubandit Thammavong
Phoutthakone Keovongsa
Soulixay Inthasene
Seny Sangsuvanh
Hang Sukonthea
Peas Sothy

Saynakhonevieng Phommapanya
Chintana Souksavath
Moukda Souksavath
MPhatthana Syvilay

មតិយោបល់