ក្រុមជើងខ្លាំងអស់គ្លេស បាននាំ៣ពិន្ទុត្រឡប់ទៅផ្ទះវិញ ក្រោយពីបំបាក់ក្រុម Feyenoord របស់ហូរឡង់ ក្នុងលទ្ធផល ៤-០ ក្នុងជំនួប UEFA Champion League ។
ថ្វីបើលេងក្រៅទឹកដីមែន តែក្រុមដែលមានមូលដ្ឋាន នៅទីក្រុង Manchester មួយនេះ បានរក្សាសំណាស់ទីយ៉ាងល្អ ដោយមិនឲ្យក្រុម Feyenoord ស៊ុតចូលបានឡើយ។ ជាងនេះទៅទៀត ក្រុម Manchester City បានទម្លាយសំណាញ់ទីក្រុម ម្ចាស់ផ្ទះហូរឡង់ យ៉ាងចាស់ដៃ ក្នុងលទ្ធផល ៤-០ វិញ។ ៤គ្រាប់របស់ក្រុម Manchester City រកបានដោយកីឡាករ John Stones ២គ្រាប់ នៅនាទីទី២ និងនាទីទី៦៣, ខ្សែប្រយុទ្ធ Sergio Aguero នៅនាទីទី១០ និងកីឡាករ Gabriel Jesus នៅនាទីទី ២៥។
ជ័យជម្នះនេះ បានធ្វើឲ្យ Man City ឡើងទៅឈរកំពូលតារាងនៃពូល F មាន៣ពិន្ទុស្មើក្រុម Shakhtar Donetsk ខណៈក្រុមអ៊ុយក្រែនមួយនេះ បានយកឈ្នះក្រុមអ៊ីតាលី Napoli ក្នុងលទ្ធផល ២-១ ក្នុងម៉ោងតំណាលគ្នា។ ដូច្នេះហើយ រង់ចាំមើលបន្តថា តើក្រុម Manchester City នឹងបន្តធ្វើព្យុះធ្វើភ្លៀងបែបនេះទៀត ឬយ៉ាងណា?
https://www.youtube.com/watch?v=E87SohuwJtU
មតិយោបល់