ព័ត៌មានកីឡា

SEA Games៖ ពូលA មានប្រកួត២គូ ល្ងាចនេះ

ការប្រកួតនៅក្នុងព្រឹត្តិការណ៍ SEA Games 2017 លើកទី ២៩ ដែលប្រទេសម៉ាឡេសុីធ្វើជាម្ចាស់ផ្ទះ នៅវេលាម៉ោង ៧និង៤៥នាទីល្ងាចនេះ(កម្ពុជា) ក្រុមពូលA ២គូ និងត្រូវធ្វើការប្រកួតគ្នា ពោលគឺ U22 ម៉ាឡេសុី ទទួលក្រុម U22 សិង្ហបុរី ខណៈដែល U22 ឡាវ ត្រូវតទល់ជាមួយ U22 មីយ៉ាន់ម៉ា។

សូមបញ្ជាក់ថា U22 មីយ៉ាន់ម៉ា កំពុងតែឈរនៅកំពូលតារាងដែលមាន ៣ពិន្ទុក្នុងដៃ ស្របពេលដែលក្រុមម្ចាស់ផ្ទះ U22 ម៉ាឡេសុី មាន ៣ពិន្ទុដូចគ្នាកំពុងតាមពីក្រោយ ដោយចាញ់គ្រាប់បាល់ចំនេញ៕

មតិយោបល់