ព័ត៌មានកីឡា

Nike ​បញ្ជាក់​កុងត្រា​ជាមួយ Ronaldo ​ដល់​ទៅ​១​ពាន់​លាន​ដុល្លារ​ឯ​ណោះ

ក្រុមហ៊ុន​លក់​សម្ភារៈ​កីឡា​ល្បី​ឈ្មោះ Nike ​បាន​បង្ហើប​ប្រាប់​ថា​កុងត្រា​របស់​ពួកគេ​ជាមួយ​កីឡាករ​កំពូល Cristiano Ronaldo ​មាន​រហូត​ដល់​១​ពាន់​លាន​ដុល្លារ​ឯ​ណោះ។

Ronaldo ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ចំនួន ១ ៧០៣​ដង​នៅ​ក្នុង​ឆ្នាំ​២០១៦ ​ដោយ​គិត​ទាំង Facebook , Twitter ​និង Instagram ​ផង ​ដែល​រូបគេ​មាន Fan ​រហូត​ដល់​ទៅ​២៦០​លាន​នាក់​នោះ។ ​ដោយ​ក្នុង​នោះ​អាច​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ដល់​ទៅ ២,២៥​ពាន់​លាន​នាក់​ឯ​ណោះ ​នេះ​បើ​តាម​ការ​បញ្ជាក់​របស់ Hookit ​។

ក្នុង​ចំណោម​ការ​បង្ហោះ​ទាំង​អស់​នោះ ​មាន Logo ​របស់​ Nike ​ចំនួន ៣៤៧ ​ដង ​ដែល​អាច​និយាយ​បាន​ថា​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ចំនួន​៤៧៧​លាន​នាក់។ ខណៈ​ដែល​ការ​ចាប់​អារម្មណ៍​ខ្លាំង​ជាង​គេ​​មួយ​ក្នុង​ចំណោម​ទាំង​អស់​នេះ បាន​ជួយ​ក្រុម Nike ​រក​បាន​ដល់ ៥,៨​លាន​ដុល្លារ​នៅ​តាម​បណ្ដាញ​អីនធើណែត។

ដូច្នេះ​ហើយ​វិបសាយ Hookit ​បាន​ឱ្យ​បន្ថែម​ថា​សរុប​ជា​រូម​ទៅ​ដោយ​គ្រាន់​តែ​ការ​បង្ហោះ​របស់ Ronaldo ​ដែល​ទាក់ទង​និង Nike ​នេះ ​បាន​ធ្វើ​ឱ្យ​ក្រុម​ហ៊ុន​នេះ​រក​ចំណូល​បាន​ដល់​ទៅ ៤៩៩,៦​លាន​ដុល្លារ​អាមេរិក ​ដោយ​គិត​ត្រឹម​តែ​ឆ្នាំ​២០១៦​នេះ។

ដោយ​មើល​ឃើញ​ពី​ផល​ចំណេញ​ដូច្នេះ​ហើយ បាន​ជា​ក្រុមហ៊ុន Nike ​មាន​កុងត្រា​ជាមួយ​កីឡាករ Ronaldo ​រហូត​ដល់​ទៅ​១​ពាន់​លាន​ដុល្លារ​ឯ​ណោះ ​ប៉ុន្តែ​មិន​បាន​បញ្ជាក់​ថា​កុងត្រា​នោះ​មាន​រយៈ​ពេល​ប៉ុន្មាន​នោះ​ទេ៕

 

 

មតិយោបល់