សព្វថ្ងៃប្រិយមិត្តមួយចំនួនប្រហែលជាកំពុងតែប្រើប្រាស់កម្មវិធី iTunes ដើម្បីធ្វើការបញ្ចូលទិន្នន័យដូចជា បទចម្រៀង វីដេអូ ឬសៀវភៅ PDF ជាដើម។ល។
ជាធម្មតាកម្មវិធី iTunes គឺអនុញ្ញាតត្រឹមតែបញ្ចូលទិនន្ន័យប៉ុណ្ណោះ មានន័យថាលោកអ្នកមិនអាចបញ្ចេញទិនន្ន័យដែលមានស្រាប់លើ iPhone ឬ iPad ចេញមកវិញទេ។
ម្យ៉ាងវិញទៀតការប្រើប្រាស់កម្មវិធី iTunes មានលក្ខណៈស្មុគស្មាញបន្តិច ប្រសិនបើយើងមិនមែនជាអ្នកជំនាញកុំព្យូទ័រប្រហែលជាមិនអាចយល់ពីរបៀបប្រើប្រាស់វាបានទេ។
ងាកមកកាន់កម្មវិធីជំនួយថ្មីមួយនេះវិញ ដែលមានឈ្មោះថា Syncios លោកអ្នកច្បាស់ជាចូលចិត្តលក្ខណៈសម្បត្តិរបស់វាជាមិនខាន។ ដោយវាអាចធ្វើការបានទាំងបញ្ចូល ឬបញេ្ចញ ទិនន្ន័យចំពោះ iPhone ឬ iPad។
លើសពីនេះកម្មវិធី Syncios មានភាពងាយស្រួលប្រើប្រាស់ខ្លាំងមែនទែន ដោយគ្រាន់តែចាប់ទាញបទចម្រៀង ឬវីដេអូដាក់ចូល ឬទាញចេញមកពីក្នុង iPhone ឬ iPad វិញក៏បានដែរ។
កម្មវិធីនេះដាក់ឲ្យដោនឡូដដោយសេរី និងឥតគិតថ្លៃ ថែមទាំងប្រើប្រាស់មិនកំណត់រយៈពេល។
ចុចដោនឡូដ Windows | Mac
ប្រសិនបើប្រិយមិត្តខ្លះនៅតែមិនទាន់យល់ពីរបៀបប្រើប្រាស់កម្មវិធី Syncios នេះទេ ក្រុមហ៊ុនការងារ Post Tech យើងខ្ញុំនឹងរៀបចំវីដេអូរបៀបប្រើប្រាស់កម្មវិធីនេះជូន នាពេលសប្តាហ៍ក្រោយជាមិនខាន។
មតិយោបល់