អ្នកប្រដាល់ដៃធ្ងន់ Amir Khan បានចេញមុខបដិសេធរឿងដែលគេចុះផ្សាយថាខ្លួនបានព្រមព្រៀងឡើងប្រកួតជាមួយកីឡាករ Manny Pacquiao នៅខែឧសភាខាងមុខនេះហើយ។
កាលពីពេលថ្មីៗនេះ មានបណ្ដាញផ្សព្វផ្សាយជាច្រើនបានដាក់ចំណង់ជើងយ៉ាងធំៗថា Khan បានព្រមព្រៀងចុះកិច្ចសន្យាឡើងប្រកួតជាមួយ Pacquiao ដោយទទួលបានតម្លៃខ្លួនយ៉ាងខ្ពស់។ យ៉ាងណាមិញ ទាក់ទងនិងរឿងមិនពិតនេះដែរ អ្នកប្រដាល់អង់គ្លេសរូបនេះបានចេញមកបដិសេធតែម្ដង ព្រោះរូបគេមិនទាន់បានដឹងរឿងអ្វីឡើយ។ បើទោះជាខ្លួនចង់ឱ្យមានការប្រកួតនោះមែន ប៉ុន្តែរឿងកុងត្រាច្បាស់ការណ៍អ្វីនោះមិនទាន់មានទេ។

“ខ្ញុំមិនបានដឹងអ្វីទេ។ ការចរចាអ្វីក៏មិនទាន់កើតមានដែរ… ខ្ញុំមិនអាចទទួលយកបាននូវអ្វីដែលបណ្ដាញផ្សព្វផ្សាយនោះឡើយ ព្រោះវាមិនទាន់ជាការពិតនៅឡើយ”។ សម្ដីរបស់ Amir Khan ។
សូមបញ្ជាក់ Pacquiao បានចូលប្រឡូកក្នុងវិស័យប្រដាល់វិញហើយ ក្រោយពីបានប្រកាសចូលនិវត្តន៍បានប៉ុន្មានខែមក។ ខណៈដែលការចូលមកឡើងសង្វៀនវិញនេះ រូបគេនៅតែមានចិត្តចង់សងសឹកជាមួយ Floyd ដដែល៕
មតិយោបល់