លោក Leonardo បានកោះហៅកីឡាករ៤នាក់ចូលជម្រើសជាតិលើកដំបូង និងខ្សែប្រយុទ្ធឆ្នើម ចាន់ វឌ្ឍនាកា រួមទាំង ធារី ចន្ថាប៊ីន មកជួយជម្រើសជាតិ ត្រៀមជំនួបមិត្តភាពជាមួយឥណ្ឌា និងយុទ្ធនាការពានរង្វាន់ AFC Asian Cup ។
គ្រូសញ្ជាតិប្រេហ្ស៊ីល បានផ្តល់ឱកាសលើកដំបូងដល់អ្នកចាំទីអោម ឧត្តម របស់ស្វាយរៀង ខ្សែការពារ ឈុំ ពិសា របស់ភ្នំពេញក្រោន ខ្សែការពារ សរ ពិសិដ្ឋ និង ភុំ តុលា របស់ក្រសួងការពារជាតិ។ ក្រៅពីនេះក៏មានឈ្មោះអតីតកីឡាករជម្រើសជាតិ២នាក់ទៀតគឺ អ៊ុល រ៉ាវី និង សួង វិរៈ ។
ចំណែក ខ្សែបម្រើឆ្នើម ធារី ចន្ថាប៊ីន ដែលផ្លាស់ទៅលេងក្លឹប Krabi FC នៅថៃ និង ចាន់ វឌ្ឍនាកា ដែលផ្ទេរទៅលេងនៅជប៉ុន ក៏ត្រូវកោះហៅមកជួយក្រុមជម្រើសជាតិវិញផងដែរ ។
បញ្ជីឈ្មោះកីឡាករទាំង២៣នាក់៖
អ្នកចាំទី៖ អ៊ុំ សេរីរត្នន៍ (ការពារជាតិ), កែវ សុខសិលា (ភ្នំពេញក្រោន), អោម ឧត្តម (ព្រះខ័នរាជស្វាយរៀង)
ខ្សែការពារ៖ កុក បូរីស (ភ្នំពេញក្រោន), ឆោម ពិសា (ភ្នំពេញក្រោន), សឿយ វិសាយ (ព្រះខ័នរាជស្វាយរៀង), សរ ពិសិដ្ឋ (ការពារជាតិ), សឿត បារាំង (ភ្នំពេញក្រោន), ពុំ តុលា (ការពារជាតិ), រស់ សំអឿន (បឹងកេតអង្គរ), សំអឿន ពិដោរ (ព្រះខ័នរាជស្វាយរៀង)
ខ្សែបម្រើ៖ ប៊ិន ធារី (Krabi FC), ហូយ ផល្លីន (ព្រះខ័នរាជស្វាយរៀង), ច្រឹង ពលរដ្ឋ (ការពារជាតិ), សុះ ស៊ូហាណា (ណាហ្គាវើល), ទិត្យ ឌីណា (នគរបាលជាតិ), ប្រាក់ មុន្នីឧត្តម (ព្រះខ័នរាជស្វាយរៀង),
ខ្សែប្រយុទ្ធ៖ ចាន់ វឌ្ឍនាកា (Fujieda MYFC), អុល រ៉ាវី (នគរបាលជាតិ), ឃួន ឡាបូរ៉ាវី (បឹងកេតអង្គរ), កែវ សុខផេង (ភ្នំពេញក្រោន), ឆេង ម៉េង (ណាហ្គាវើល), សួង វិរៈ (ណាហ្គាវើល)។
មតិយោបល់