ព័ត៌មានកីឡា

ការ​ពិត Sir Alex ​ចង់​លក់ Ronaldo ​ឱ្យ Barcelona ​តែ​មិន​អាច

ជាក់ស្ដែងកាលពីឆ្នាំ២០០៩កន្លងទៅ Sir Alex Ferguson បានព្យាយាមនិយាយបញ្ចុះបញ្ជូលឱ្យក្លឹប Barcelona តំឡើងថ្លៃខ្លួនដល់ Cristiano Ronaldo ដើម្បីឱ្យ Manchester United អាចលក់បាន ប៉ុន្តែគ្រប់យ៉ាងមិនបានសម្រេច។

រំលឹកដល់ឆ្នាំ២០០៩ Man Utd បានលក់ Ronaldo ឱ្យទៅក្លឹប Real Madrid ក្នុងតម្លៃខ្លួនថ្លៃបំផុតលើលោកនៅគ្រានោះ ៨០លានផោន។ យ៉ាងណាមិញ មកដល់ពេលនេះមានដំណឹងបែកធ្លាយមួយថា Sir Alex នៅពេលនោះ ចង់លក់កំពូលកីឡាករម្នាក់នេះឱ្យ Barcelona ទេ ប៉ុន្តែក្លឹបនេះមិនព្រមឱ្យតម្លៃខ្ពស់ តាមការស្នើសុំ។ ដូច្នេះហើយ ទើបបានជា Real Madrid ដែលជាអ្នកមកក្រោយ អាចឆក់យកប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់ទៅបាន។

sirrr

Sir Alex ជាអ្នកបណ្ដុះបណ្ដាល Ronaldo ដោយខ្លួនគាត់ផ្ទាល់ ក្រោយពីនាំយកកីឡាកររូបនេះពី Sporting មក តាំងពីក្មេង។ កីឡាករ Top Scorers នៅពានរង្វាន់ធំបំផុតរបស់អឺរ៉ុបខាងលើបានពង្រឹងសមត្ថភាពខ្លួនលឿនមែនទែន រហូតមកដល់ចំណុចមួយដែលគ្មាននរណាស្មានដល់៕

មតិយោបល់