ព័ត៌មានកីឡា

តោះ! មកទស្សទាយទាំងអស់គ្នាថា អ្នកណាសាកសមជាម្ចាស់ Balon D’Or ឆ្នាំនេះ

លទ្ធផលចុងក្រោយ របស់ FIFA បានឲ្យដឹងថា ខ្សែប្រយុទ្ធឆ្នើម របស់ក្រុម Real Madrid កីឡាករ Cristiano Ronaldo, ខ្សែប្រយុទ្ធឆ្នើមរបស់ក្រុម Barcelona កីឡាករ Leonel Messi និងអ្នកចាំទីដ៍ល្អផុតលេខ Gianluigi Buffon គឺជាបេក្ខភាពចុងក្រោយ ដែលនឹងប្រជែងយកពាន Balon D’Or ឆ្នាំនេះ។

នេះគឺជា បញ្ជីឈ្មោះ កីឡាករ ៣នាក់ចុងក្រោយដែលត្រូវបាន FIFA សម្រេចឲ្យប្រកួតប្រជែងគ្នា ដើម្បីក្លាយជាម្ចាស់ Balon D’Or ឆ្នាំនេះ។ ជាក់ស្តែងណាស់ Cristiano Ronaldo, Leonel Messi និង Gianluigo Buffon គឺជាកីឡាករចុងក្រោយ សម្រាប់ក្លាយជាម្ចាស់ពានមួយនេះហើយ។ គួរបញ្ជាក់ផងដែរថា កាលពីរដូវកាលមុននេះ Ronaldo ធ្វើបានយ៉ាងល្អ ដោយអាចជួយក្រុម Real Madrid ឲ្យឈ្នះពាន Laliga និង Champion League ខណៈពានផ្សេងទៀត ដូចជា FIFA Club World Cup និង UEFA Super Cup ក៍ Ronaldo បានជួយ Rea Madrid ឲ្យឈ្នះដែរ។

ចំណែក Leonel Messi វិញ កាលពីរដូវកាលមុននេះ បានជួយឲ្យ Barcelona ឈ្នះពាន លំដាប់ទី២ នៅអេស្ប៉ាញ និង ជាកីឡាករដែលស៊ុតចូលទីច្រើនជាងគេនៅ Laliga និងលីគអឺរ៉ុប។ យ៉ាងណាវិញ Gianluigi Buffon ក៍មិនអន់ដែរ ដោយជួយក្រុម Juventus ឈ្នះពានទាំងអស់ នៅអ៊ីតាលី និងបានជួយឲ្យក្រុមជើងឯកអ៊ីតាលីមួយនេះ ឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ UEFA Champion League ជាមួយក្រុម Real Madrid ។ កីឡាករទាំង៣ រូបនេះ នឹងត្រូវបោះឆ្នោតដោយប្រធានក្រុមបាល់ទាត់ និង អ្នកចាត់ការក្រុមទាំងអស់ នៅជុំវិញពិភពលោក ដើម្បីក្លាយជាម្ចាស់ Balon D’Or ឆ្នាំនេះខណៈ លទ្ធផល នឹងត្រូវប្រកាសជាផ្លូវការណ៍ នៅថ្ងៃទី ២៤ ខែសីហា ខាងមុខនេះ។

ដូច្នេះរង់ចាំមើលថា តើ កីឡាកររូបណាដែលនឹងក្លាយជាម្ចាស់ Balon D’Or ឆ្នាំនេះ។ គួរបញ្ជាល់ផងដែរថា Leonel Messi ធ្លាប់ឈ្នះពាននេះ ចំនួន ៥លើក ខណៈ​ Cristiano Ronaldo ឈ្នះបាន ៤ដង ស្របពេលដែល Gianluigi Buffon មិនដែលឈ្នះពាននេះឡើយ។

មតិយោបល់