Post News Media ព័ត៌មានកីឡា Marcelo ប្រកា...

Marcelo ប្រកាសជាផ្លូវការណ៍ ទៅកាន់ Juventus

ខ្សែការពារស្លាបឆ្វេងប្រេស៊ីល Marcelo បានប្រកាសជាផ្លូវការណ៍ ក្នុងការផ្លាស់ទៅ​កាន់ក្រុមសេះបង្កង់ Juventus ហើយ បន្ទាប់ពីដៃគូឆ្នើមរបស់គេ Cristiano Ronaldo បានចុះកុងត្រារួចហើយ ជាមួយក្លិបជើងឯកអ៊ីតាលី​មួយ​នេះ។

ជាក់ស្តែងណាស់ បើតាមការចុះផ្សយរបស់កាសែត Marca​ បានឲ្យដឹងថា ក្រុម​សេះបង្កង់ Juventus បានត្រៀមទឹកប្រាក់ប្រមាណ ៥០លានផោន ក្នងការទិញ​យក Marcelo ពីក្រុមអធិរាជស Real Madrid ។ ក្នុងនោះដែរ​ផេកផ្លូវការណ៍ របស់ Juventus ក៍បានឲ្យដឹងដែរថា Marcelo បានព្រមព្រៀងផ្ទេរមកកាន់ Juventus ហើយតាមរយ:ភ្នាក់ងាររបស់កីឡាកររូបនេះ ដោយរង់ចាំតែការយល់​ព្រមចុងក្រោយពីក្រុម Real Madrid ប៉ុណ្ណោះ។ បន្ទាប់ពីទទួលបាន Ronaldo សេះបង្កង់ ហាក់ចាប់ផ្តើមទទួលការចាប់អារម្មណ៍យ៉ាងច្រើន ប្រសិនបើ អាចនាំយក Marcelo មកទៀតនោះ ច្បាស់ណាស់ រដូវកាលក្រោយ Juventus នឹងក្លាយជាក្រុមគ្រោះថ្នាក់មួយនៅ Champion League ជាងពេលបច្ចុប្បន្ន​នេះ។

ដូច្នេះហើយ ក្រុមសេះបង្កង់ Juventus បានត្រៀមទឹកប្រាក់ ៥០លានផោន ក្នុងការទិញយក Marcelo ពីក្រុម Real Madrid ខណ:កីឡាករផ្ទាល់វិញ បាន​យល់ព្រមមកតាម Ronaldo នៅអ៊ីតាលីហើយ។