ព័ត៌មានកីឡា

Hazard ត្រូវគេរំពឹងថា នឹងជំនួសតំណែង Ronaldo

ខ្សែបម្រើប្រយុទ្ធស្លាបដែលកំពុងមានប្រជាប្រិយភាព Eden Hazard ត្រូវបានគេទម្លាយឲ្យដឹងថា កីឡាករប៊ែលហ្ស៊ិករូបនេះ ត្រូវមកជំនួសតំណែងកំពូល​ខ្សែប្រយុទ្ធ Cristiano Ronaldo នៅ Real Madrid ។

បើទោះបីជា Real Madrid បានបរាជ័យម្តងរួចមកហើយ កាលពីរដូវក្តៅកន្លងមក ក្នុងការនាំយកខ្សែបម្រើប្រយុទ្ធ ពោរពេញទៅដោយ ទេពកោសល្យ Eden Hazard ពីក្រុម តោខៀវ Chelsea តែក្រុមអធិរាជស មិនទាន់បោះបង់ ឱកាសក្នុងការនាំយកកីឡាកររូបនេះឡើយ។ ជាក់ស្តែងណាស់ បើតមរបាយការណ៍របស់ Diario Gol បានឲ្យដឹងថា Eden Hazard កំពុងតែត្រៀមខ្លួន ក្នុងការជំនួសតំណែងរបស់ ខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo ក្នុងពេលឆាប់ៗនេះ។

Hazard នៅតែលេងឡើងជើងល្អដដែល ដោយទម្រង់លេងរបស់​កីឡាកររូបនេះ មិនទាន់ធ្លាក់នៅឡើយទេ ក៍ប៉ុន្តែសម្រាប់ Ronaldo វិញ មិនដូចមុនឡើយ ទម្រង់លេងថ្វីមិនធ្លាក់ខ្លាំង តែមិនល្អដូចមុនឡើយ ម្យ៉ាងវិញទៀតនោះ វ័យវិញ ក៍កាន់តែជ្រេហើយ ដែលត្រូវឲ្យ Real Madrid រកកីឡាករជំនួសតំណែងឲ្យបានលឿនបំផុត។ ក្នុងនោះ Hazard នៅតែស្ថិតក្នុងកែវភ្នែក របស់ក្រុម Real Madrid ដដែល ហើយ Real Madrid នឹងយក Hazard ឲ្យបាននៅរដូវក្តៅក្រោយ ដើម្បីមកជំនួស Ronaldo ឲ្យបានទាន់ពេល ស្របពេលដែលមានពត៌មានល្ហិចល្ហៀងមកថា Ronaldo បានលួចទាក់ទងជាសម្ងាត់ ជាមួយក្រុម Paris Saint Germain ផងដែរ។

ដូច្នេះហើយ ក្រុម Real Madrid នៅតែតាមប្រមាញ់ខ្សែបម្រើប្រយុទ្ធ Eden Hazard ដដែលដើម្បីយកមកជំនួសតំណែងតារាស៊ុត Cristiano Ronaldo ដែលមានវ័យកាន់តែចាស់ទៅហើយនោះ។

មតិយោបល់