ព័ត៌មានកីឡា

Hazard ប្រាប់អ្នកគាំទ្រ Chelsea ឲ្យត្រៀមចិត្ត

ខ្សែបម្រើប្រយុទ្ធ Eden Hazard កំពុងតែត្រៀមខ្លួនចាកចេញពីក្រុមតោខៀវ Chelsea​ ហើយនៅក្នុងពេលដ៍ខ្លីខាងមុខនេះ បើទោះបីជាក្រុមតោខៀវអង់គ្លេស​មួយនេះ ព្យាយាមរារាំង​ការចាកចេញ របស់កីឡាកររូបនេះ ក៍ដោយ។

បើតាមការចុះផ្សាយរបស់ The Guadian បានឲ្យដឹងថា Eden Hazard ហាក់​មិនចង់បន្តអនាគត់ ជាមួយក្រុមតោខៀវ Chelsea ទៀតឡើយ បន្ទាប់ពីសម្លឹង​ឃើញឱកាសជាមួយក្រុមយក្សនៅអេស្ប៉ាញ។ ជាក់ស្តែងណាស់ ក្រុមអធិរាជស Real Madrid បសនត្រៀមរួចជាស្រេច ក្នុងការផ្ទេរយកកីឡាករ ឆ្នើមប៊ែលហ្ស៊ិក​រូបនេះ ដោយរំពឹងថាពួកគេនឹងមិនពិបាកឡើយ សម្រាប់ការចរចារជាមួយ Chelsea ។ យ៉ាងណាវិញ Hazard ផ្ទាល់ ក៍មិនទាន់បន្តកុងត្រាថ្មី ជាមួយ Chelsea ដែរ ដោយរង់ចាំព្រឹត្តិកាណ៍ World Cup ត្រូវបញ្ចប់សិន ដែលនេះ បង្ហាញឲ្យឃើញថា Hazard ចង់ចាកចេញពី Chelsea ដែរ ដោយស្រវ៉ា Real Madrid ។

ម្យ៉ាងវិញទៀត រដូវកាលក្រោយនេះ Chelsea មិនបានលេង Champion League ឡើយ កត្តានេះ កាន់តែបង្ហាញច្បាស់ថា Hazard ច្បាស់ជាស្វែងរកក្លិបថ្មី ដើម្បីបសនលេងពានកំពូលរបស់អឺរ៉ុបមួយនេះ។

មតិយោបល់