ព័ត៌មានកីឡា

ថ្វីបើ ស្ថិតក្នុងពូលមរណៈ តែតោខៀវ Chelsea ធ្វើបានយ៉ាងល្អ ក្នុងជំនួបដំបូង

ក្រុមតោខៀវ Chelsea ពិតជាធ្វើបានយ៉ាងល្អ ក្នុងថ្ងៃប្រកួតបើកឆាក UEFA Chamion League ដោយបានបំបាក់ក្រុម Qarabag FK ក្នុងលទ្ធផលយ៉ាងចាស់ដៃ ៦-០ ។

នេះគឺជាការបង្ហាញខ្លួនយ៉ាងល្អ ក្នុងការវិលត្រឡប់មកកាន់ Champion League វិញរបស់ក្រុម​តោខៀវ Chelsea ក្រោយពីខកខន ១ឆ្នាំកន្លងមក។ ជាក់ស្តែងណាស់ Chelsea បានបំបាក់ក្រុម Qarabag FK ក្នុងលទ្ធផល​ ៦-០ ដែលជាជ័យជម្នះយ៉ាងអស្ចារ្យរបស់ក្រុមជើងឯកអង់គ្លេសមួយនេះ។ ៦គ្រាប់របសក្រុម​តោខៀវ Chelsea រកបានដោយ Pedro Rodriguez នៅនាទីទី៥, Davide Zappacosta នៅនាទីទី ៣០, Cesar Azpilicueta នៅនាទីទី ៥៥, Tiemoue Bakayoko នៅនាទី ៧១, Michy Batzuayi នៅនាទីទី៧៦ និងការទាត់ចូលទីខ្លួនឯងរបស់កីឡាករ Maksim Medvedev នៅនាទីទី ៨២ ។​ ចំណែកការប្រកួតក្នុងពូល C​ នេះដែររវាងក្រុមជើងខ្លាំងអ៊ីតាលី Roma និងក្រុមជើងខ្លាំងអេស្ប៉ាញ Atletico Madrid បានត្រឹមរក្សាលទ្ធផល ០-០​ ប៉ុណ្ណោះ។

ដូច្នេះហើយ ក្រុមតោខៀវ Chelsea បានឡើងឈរកំពូលតារាងបណ្តោះអាសន្នសិន ខណ:ក្រុមអង់គ្លេសមួយនេះ ត្រូវប្រយុទ្ធបន្តទៀតប៉:សុទ្ធតែក្រុមខ្លាំង គឺ Roma និង​ Atletico Madrid ។

//www.youtube.com/watch?v=e5lP8c_ccHo

មតិយោបល់