ព័ត៌មានកីឡា

Coutinho អាចទៅជំនួសកន្លែង Modric ឬយ៉ាងណា?

បន្ទាប់ពី ប្រធានក្លឹប Real Madrid លោក Florentino Perez មានបំណងចង់លក់កីឡាករ៦នាក់រួមមានទាំង Modric ផងនោះ Real Madridបានបង្ហាញនូវការចាប់អារម្មណ៍លើ Philippe Coutinho មកជំនួសតំណែងរបស់ Modric។

ខ្សែបម្រើប្រយុទ្ធវ័យក្មេង សញ្ជាតិប្រេស៊ីល Philippe Coutinho កំពុងទទួលនូវការចាប់អារម្មណ៍យ៉ាងខ្លាំងពីក្រុមយក្ស Real Madrid។ Coutinho អាចនឹងមកជំនួសតំណែង របស់កីឡាករ Luka Modric ដែលកំពុងតែមានព័ត៌មានស្រពិចស្រពិលពីអនាគតរបស់គេនៅ Real Madrid។

Coutinho កំពុងតែបង្ហាញនូវទម្រង់លេងយ៉ាងល្អជាមួយនឹងហង្សក្រហម Liverpool ដោយរូបគេតែងតែរកគ្រាប់បាល់បាន ព្រមទាំងការបញ្ជូនបាល់ឲ្យមិត្តរួមក្រុមស៊ុតចូលផងដែរ។

តើ Philippe Coutinho អាចមកជំនួសតំណែងរបស់ Modric ឬក៏យ៉ាងណា?

មតិយោបល់