ព័ត៌មានកីឡា

Man City ជួបបញ្ហា ក្រោយ Paris Saint Germain ចូលរួមក្នុងការប្រជែងយក Dani Alves

ក្តីសង្ឃឹមរបស់ក្រុម Manchester City ក្នុងការនាំយកខ្សែការពារស្លាបស្តាំប្រេស៊ីលវ័យ ៣៤ឆ្នាំ Dani Alves កំពុងតែត្រូវបានរំខានដោយក្រុមអ្នកមានបារាំង Paris Saint Germain ។

The Sun បានឲ្យដឹងថា ថ្មីៗនេះ ក្រុម Paris Saint Germain បានចូលខ្លួនមកដេញថ្លៃ ទិញខ្សែការពារស្លាបស្តាំដ៍ឆ្នើមរបស់ក្រុម Juventus កីឡាករ Dani Alves ។ ការចូលខ្លួនមក របស់ក្រុមអ្នកមានបារាំងមួយនេះ បានធ្វើឲ្យលោក Pep Guadiola ដែលជាអ្នកចាត់ការទូទៅរបស់ក្រុម Manchester City មានការព្រួយបារម្ភយ៉ាងខ្លាំង ព្រោះលោកក៍កំពុងតែមមាញឹក ក្នុងការដាក់សំណើរ នាំយកខ្សែការពារប្រេស៊ីល រូបនេះផងដែរ។

ជាការពិតណាស់ ថ្វីបើលោក Pep មានក្តីសង្ឃឹមច្រើនក្នុងការនាំយក Alves តាមរយៈទំនាក់ទំនងចាស់ ដែលលោកធ្លាប់ជាអ្នកចាត់ការទូទៅចាស់ របស់ខ្សែការពារស្លាប រូបនេះតាំងពីនៅ Barcelona នោះ តែលោក Pep ហាក់ព្រួយបារម្ភ ច្រើន ដោយសារតែ Paris Saint Germain ជាក្រុមដែលមានលុយច្រើន ម្យ៉ាង Thiago Sivla ដែលជាមិត្តជិតស្និតរបស់ Alves អាចនឹងបញ្ចុះបញ្ចូលឲ្យទៅកាន់ PSG ក៍ថាបាន។ ជាងនេះទៅទៀត រវាងក្រុម Man City និង Paris Saint Germain កម្រិតនៃការលេង គឺមិនខុសគ្នាឡើយ ដែលពេលខ្លះ Paris អាចប្រសើរជាងផងដែរ។ មួយវិញទៀតនោះ កីឡាករ នាពេលបច្ចុប្បន្ននេះ មួយចំនួនធំ ក៍មានបំណងចង់ទៅលេង នៅក្លិប Paris Saint Germain ។

ដូច្នេះហើយ រវាងក្រុម Manchester City និង Paris Saint Germain នឹងកើតមានសង្រ្គាមធំដាក់គ្នា ក្នុងការដណ្តើមយកខ្សែការពារស្លាបស្តាំវ័យចំណាស់ Dani Alves ក្នុងពេលឆាប់ៗនេះ។

មតិយោបល់