លោក Pep Guadiola អ្នកចាត់ការទូទៅរបស់ក្រុម Manchester City បាននិយាយប្រាប់ Mirro Mailថា ក្រុមនឹងបោះទុនរហូតដល់ទៅ ២៥០លានផោន ក្នុងការដោះដូរកីឡាករនៅរដូវកាលនេះ។
Manchester Cityក្រោមការដឹកនាំរបស់លោក Pep Guadiola នៅរដូវកាលក្រោយនេះ បានបោះទុនយ៉ាងច្រើនដើម្បីពង្រឹងក្រុមឲ្យកាន់តែខ្លាំង។ បើទោះបីជា ការដឹកនាំរបស់លោក Guadiola មិនទាន់ទទួលបានពានណាមួយនៅឡើយក៏ដោយ ក៏ក្លឹបនៅតែទុកចិត្ត និងហ៊ានចំណាយទឹកប្រាក់រហូតដល់ទៅ ២៥០លានផោនដល់ Guadiola ក្នុងការនាំយកកីឡាករមកកាន់ក្លឹប។
គោលដៅរបស់លោក Pep Guadiola រួមមាន Alexis Sanchez របស់ក្រុមកាំភ្លើងធំ Arsenal, Kyle Walker របស់ក្រុមTottenham Hopspur, Virgil van Dijk របស់ក្រុម Southamton, Benjamin Mendy របស់ Monaco និង Corentin Tolisso របស់ក្រុម Lyon រួមនឹងកីឡាករមួយចំនួនទៀត៕
មតិយោបល់